×

មនុស្ស ២៧នាក់​បាន​ស្លា ប់ បន្ទាប់ពី​អគ្គីភ័យ​ដ៏​សាហាវ​ឆាបឆេះ​អគារ​ការិយាល័យ​នៅ​ទីក្រុងដេលី

ឥណ្ឌា៖ យ៉ាងហោចណាស់មនុស្ស ២៧នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅក្នុងអគ្គីភ័យដ៏ធំមួយនៅក្នុងអគារពាណិជ្ជកម្មក្នុងរដ្ឋធានីដេលីរបស់ប្រទេសឥណ្ឌា។

អគ្គីភ័យដ៏ធំបានឆាបឆេះអគារកម្ពស់៤ជាន់ នៅជិតស្ថានីយរថភ្លើងមួយនៅជាយក្រុងភាគខាងលិចនៃទីក្រុង Mundka កាលពីរសៀលថ្ងៃសុក្រ ប៉ុន្តែមូលហេតុរបស់វាមិនទាន់ច្បាស់នៅឡើយទេ។

រូបភាព បានបង្ហាញផ្សែងហុយចេញពីបង្អួចនៃអគារ ដោយមានអ្នកពន្លត់អគ្គីភ័យបានជួយអ្នកដែលជាប់នៅជាន់ខាងលើឱ្យរួចផុត ខណៈដែលមនុស្សរាប់រយនាក់កំពុងឈរមើល។ រថយន្ត ពន្លត់ អគ្គិភ័យ ជាង ៣០ គ្រឿង នៅ កន្លែង កើតហេតុ រួម ជាមួយ រថយន្ត សង្គ្រោះ ។

អាជ្ញាធរបាននិយាយថា៖ ”សាកសពចំនួន ២៧នាក់ត្រូវបានគេរកឃើញពីអគារ ហើយអ្នករបួសរាប់សិបនាក់កំពុងទទួលការព្យាបាល” ។ អាជ្ញាធរបន្តថា មាន មនុស្ស ប្រហែល ៧០ នាក់ នៅ ក្នុង អគារ ពេល ភ្លើង បាន ឆាបឆេះ។ អ្នកខ្លះបានលោតចេញពីអគារ។

ប៉ូលិសបាននិយាយថា អគ្គីភ័យបានឆាបឆេះនៅជាន់ទី១ នៃអគារដែលជាការិយាល័យរបស់ក្រុមហ៊ុនផលិតកាមេរ៉ាឃ្លាំមើល។

អគ្គិភ័យ ជា រឿង ទូទៅ ក្នុង ប្រទេស ឥណ្ឌា ដោយសារ ការ អនុវត្ត សំណង់ មិន ល្អ ភាព ចង្អៀត ណែន និង កង្វះ ការ គោរព ច្បាប់ សុវត្ថិភាព៕

រដ្ឋធានីនៃប្រទេសឥណ្ឌាដែលមានប្រជាជនចំនួន ២០លាននាក់បច្ចុប្បន្នកំពុងរងនូវរលកកម្ដៅ ជាមួយនឹងសីតុណ្ហភាពឡើងដល់ ៤៦អង្សាសេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង