×

អស្ចារ្យណាស់! កម្មវិធី “Saturday Night Live. Let’s Party!” សប្ដាហ៍​ដំបូង ទទួល​ការគាំទ្រ​យ៉ាងផុលផុស​ពី​សំណាក់​ទស្សនិកជន​នៅ CTN

គ្រាន់តែចាប់ផ្ដើមសប្ដាហ៍ដំបូងភ្លាម ឃើញថា សន្ទុះនៃការគាំទ្រកម្មវិធី “Saturday Night Live. Let’s Party!” របស់ស្ថានីយទូរទស្សន៍ CTN ទទួលបានគាំទ្រយ៉ាងពេញទំហឹងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ ដោយសារកម្មវិធីនេះ មានភាពប្លែង និងគ្រប់រសជាតិ ចាប់ពីមួយវគ្គទៅមួយវគ្គ ក្នុងរយៈពេល ២ម៉ោង។

ប្រិយមិត្ត មានការជក់ចិត្តជាខ្លាំង ដោយសារតែពីវគ្គមួយទៅវគ្គមួយ មានការប្រទាក់ក្រឡាគ្នាធ្វើឱ្យពួកគាត់ រីករាយនិងសប្បាយដើម្បីរំសាយអស់ទុក្ខកង្វល់ពីការងារពេញមួយសប្ដាហ៍ ជាមួយកម្មវិធី “Saturday Night Live. Let’s Party” ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២២ នៅលើកញ្ចក់ទូរទស្សន៍ CTN ។

ចាប់ពីវគ្គប្រគំបទចម្រៀងពីអតីតកាល រហូតដល់វគ្គ DJ mix បទចម្រៀង នៅលើឆាក “Saturday Night Live. Let’s Party!” ដ៏ធំនិងមិនធ្លាប់មានពីមុនមក អាចដឹងហើយថា កម្មវិធីមួយនេះ បម្រើការកម្សាន្តចាប់ពីយុវវ័យយើង រហូតដល់មីងៗអ៊ុៗ ក៏អាចទស្សនាបាន នៅក្នុងវគ្គកំប្លែងរបស់នាយ ចាបចៀន ដែលសប្ដាហ៍ទីមួយលោកបានលើកយកនូវប្រធានបទ ជនបរទេស មកនិយាយឱ្យបងប្អូនសើចសប្បាយបំបាត់អស់ទុក្ខកង្វល់នៅថ្ងៃចុងសប្ដាហ៍។

បើសិនជាប្រិយមិត្ត ខកខានទស្សនាការផ្សាយផ្ទាល់កម្មវិធី “Saturday Night Live. Let’s Party!” សប្ដាហ៍ដំបូង ដែលមិនអាចបំភ្លេចបាន អាចរង់ចាំទស្សនានៅសប្ដាហ៍បន្តបន្ទាប់ទៀតបាន។

“Saturday Night Live. Let’s Party!” ជាកម្មវិធីជប់លៀងដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រជុំទៅដោយ VJ DJ តារាកំប្លែង តារាបង្ហាញម៉ូត តារានិងក្រុមចម្រៀងជាច្រើនដួង នឹងមានផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៧ដល់៩យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕

(តំណភ្ជាប់វីដេអូ)

https://www.facebook.com/ctntvcambodia/videos/7914670871928721/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង