×

ក្រុមហ៊ុន Snapchat បាន​បដិសេធ​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ដែលថា Filter យំ​ដែល​កំពុងពេញនិយម​បង្កើត​តាម​រូបរបស់​តារាសម្តែង Amber Heard

កម្សាន្ត៖ បច្ចុប្បន្ន Filter ដែលធ្វើឱ្យមុខមនុស្សធម្មតាប្រែក្នុងសភាពដូចកំពុងយំ កំពុងទទួលបានការពេញនិយមជាខ្លាំងដែលធ្វើឱ្យមនុស្សជាច្រើនកំពុងនាំគ្នាលេង Filter មួយនេះបង្កើតភាពគួរឱ្យអស់សំណើចពេញបណ្តាញសង្គម។ ទន្ទឹមនឹងមានអ្នកគាំទ្រច្រើននាពេលបច្ចុប្បន្ន ក៏មានពាក្យចចាមអារ៉ាមបានលើកឡើងថា Filter មួយនេះបង្កើតឡើងដោយសារឥទ្ធិពលរូបរបស់តារាសម្តែងសញ្ជាតិអាមេរិក Amber Heard បំផុតគំនិតឱ្យក្រុមហ៊ុន Snapchat បង្កើតវាឡើង។

យ៉ាងណាមិញ បន្ទាប់ពីពាក្យចចាមអារ៉ាមមួយនេះត្រូវបានមហាជននាំគ្នាចែករំលែកឡើងជាបន្តបន្ទាប់ ពេលនេះក្រុមហ៊ុន Snapchat បានធ្វើការបកស្រាយថា Filter យំមួយនេះមិនមានពាក់ព័ន្ធនឹង Amber Heard ឡើយ ព្រោះគម្រោងបង្កើត Filter នេះបានចាប់ផ្តើមឡើងរយៈពេល ៦ខែមកហើយ មិនមែនទើបតែថ្មីៗនេះឡើយ ដូចនេះក្រុមហ៊ុនសុំធ្វើការបដិសេធទាំងស្រុងចំពោះពាក្យចចាមអារ៉ាមនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង