Manchester City នឹងបន្តស្វែងរកជ័យជម្នះដើម្បីក្ដាប់តំណែងជើងឯក Premier League ខណៈ ពួកគេ ធ្វើ ដំណើរ ទៅសួរសុខទុក្ខក្រុម West Ham នៅយប់ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២នេះ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV វេលាម៉ោង ២០:០០ នាទីតទៅ។
ក្រុមមេឃខៀវ មាន ឱកាស នាំមុខ ៦ពិន្ទុ ដាច់ពី ក្រុម Liverpool ដែល នៅ សល់ ពីរ ប្រកួត ទៀត បើសិនជាឈ្នះនៅ West Ham ។ ការយកឈ្នះ ៥-០ លើក្រុម Newcastle មុនពេលបំបាក់ក្រុម Wolves ៥-១ កាលពីប្រកួតមុន ធ្វើឱ្យពួកគេជិតនឹងលើកពានរង្វាន់ក្របខណ្ឌ Premier League ជាលើកទី៤ ក្នុងរយៈពេល ៥រដូវកាល។
ចំណែកកូនក្រុមរបស់លោក David Moyes មាន បំណង ផ្លោះរំលង Manchester United ឡើង ទៅ កាន់ ចំណាត់ ថ្នាក់ លេខ ៦ បន្ទាប់ពី ការ យក ឈ្នះ ក្រុម Norwich ក្នុង លទ្ធផល ៤-០ កាល ពី ប្រកួតមុន ។
ក្នុងជ័យជម្នះរបស់ West Ham នៅ Norwich កីឡាករ Craig Dawson, Michail Antonio និង Said Benrahma បានទទួលរងការប៉ះទង្គិចនៅកីឡដ្ឋាន Carrow Road ។ ក្រុមម្ចាស់ផ្ទះសង្ឃឹមថា Dawson និង Antonio អាចនឹងមានវត្តមាន សម្រាប់ការជួប Man City បើទោះបីជា Benrahma ទំនងជានឹងចូលរួមជាមួយ Angelo Ogbonna ដែលអវត្តមានរយៈពេលវែងក៏ដោយ។ Issa Diop ទំណងជានឹង ត្រលប់ ទៅ ក្រុមសម្រាប់ការប្រកួតនេះផងដែរ។
លោក Pep Guardiola ជួបបញ្ហាខ្សែការពារ ដោយសារ Aymeric Laporte និងខ្សែការពារកណ្តាលបណ្តោះអាសន្ន Fernandinho ត្រូវបានប្ដូរចេញភ្លាមៗកាលប៉ះ Wolves ដែលធ្វើឱ្យពួកគេមានការសង្ស័យក្នុងការបង្ហាញខ្លួននៅចុងសប្តាហ៍នេះ។ ប្រសិនបើពួកគេអវត្តមាន ពួកគេនឹងចូលរួមជាមួយ Ruben Dias, John Stones និង Kyle Walker នៅក្នុងបន្ទប់ព្យាបាល។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ West Ham ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣៖
GK: Lukasz Fabianski; RB: Vladimir Coufal, CB: Craig Dawson, CB: Kurt Zouma, LB: Aaron Cresswell; CM: Tomas Soucek, CM: Declan Rice, AM: Manuel Lanzini; RW: Jarrod Bowen, ST: Michail Antonio, LW: Pablo Fornals
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់
GK: Ederson; RB: Joao Cancelo, CB: Rodri, : Nathan Ake, LB: Oleksandr Zinchenko; DM: Ilkay Gundogan,
CM: Bernardo Silva, CM: Kevin De Bruyne; RW: Raheem Sterling, ST: Gabriel Jesus, LW: Phil Foden
ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួចតិចជាង ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ West Ham ០-២ Man City ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕