×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ឆ្លងកាត់​ជីវិត​ស្នេហា​រាប់ភ្លេច ប៉ុន្តែ Bosco Wong នៅតែ​មិនទាន់​រកបាន​នារី​ត្រូវចិត្ត

ហុងកុង៖ ជាតារាសម្តែងល្បីឈ្មោះដែលមានឥទ្ធិពលនៅក្នុងវិស័យភាពយន្តហុងកុង Bosco Wong នៅតែរក្សាដំណែងជាតួឯកបានយ៉ាងនឹងនរបន្ទាប់ពីប្រលូកក្នុងសិល្បៈអស់ជាច្រើនឆ្នាំ។ យ៉ាងណាមិញ គ្រប់គ្នានៅតែចាំអ៊ុតមើលតារាក្នុងដួងចិត្តពួកគេ ថាតើពេលណាទើបតារាប្រុសរូបនេះគិតគូរឿងគូជីវិត ខណៈអតីតមិត្តស្រីដែលជាតារាសម្តែង Myolie Wu បានរៀបការជាមួយនឹងបុរសជាអ្នកជំនួញម្នាក់ដោយទទួលបានកូនប្រុសចំនួន ៣នាក់ផងដែរ។

Bosco Wong និង Myolie Wu បានសម្រេចចិត្តចែកផ្លូវគ្នាបន្ទាប់ពីមានទំនាក់ទំនងស្នេហានឹងគ្នារយៈពេល ៨ឆ្នាំដោយសារមិនចុះសម្រុងគ្នា។ ក្រោយបែកគ្នាជាមួយនឹង Myolie ហើយ តារាប្រុសរូបនេះក៏បានមានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រីជាច្រើនរូបទៀតផងដែរ ប៉ុន្តែទំនាក់ទំនងរបស់ពួកគេបានត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះ។

មកដល់ពេលថ្មីៗនេះ ពាក្យចចាមអារ៉ាមថ្មីមួយបានលេចឡើង ក្រោយអ្នកប្រមាញ់រូប ថតបានតារាប្រុសរូបនេះអង្គុយញ៉ាំអាហារជាមួយស្ត្រីម្នាក់ដែលមានវ័យខ្ទង់ជាង ២០ឆ្នាំប៉ុណ្ណោះនៅក្នុងហាងអាហារមួយកន្លែងជជែកគ្នាយ៉ាងរីករាយ ទោះជាយ៉ាងណាមិនឃើញមានសកម្មភាពអ្នកទាំង២មានភាពស្និទ្ធស្នាលនឹងគ្នាឡើយ។

ទន្ទឹមនឹងនោះផងដែរ ស្ត្រីវ័យក្មេងដែលអង្គុយញ៉ាំអាហារជាមួយ Bosco ថែមទាំងត្រូវគ្រប់គ្នាចាប់អារម្មណ៍ថា នាងមានមុខមាត់ស្រដៀងទៅនឹងតារាសម្តែងស្រី Selena Lee ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង