
អាមេរិក៖ ការស្រាវជ្រាវមួយបានរកឃើញថា បុគ្គលដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ រួចបានឆ្លងវីរុសអូមីក្រុង អាចមានប្រព័ន្ធភាពស៊ាំខ្លាំងសម្រាប់ប្រឆាំងនឹងវីរុសកូរ៉ូណាប្រភេទផ្សេងៗទៀត។

ការសិក្សារបស់ក្រុមហ៊ុនផលិតវ៉ាក់សាំង BioNTech និង សាកលវិទ្យាល័យវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានបង្ហាញថា ការឆ្លងអូមីក្រុង បានផលិតនូវការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំប្រសើរជាងការចាក់វ៉ាក់សាំងដូសជំរុញ ចំពោះអ្នកជំងឺដែលទទួលបានវ៉ាក់សាំងពេញលេញ។
ការរកឃើញនេះ បង្ហាញថា អ្នកដែលបានចាក់វ៉ាក់សាំង និងឆ្លងអូមីក្រុងជាបន្ត ប្រហែលជានឹងមិនធ្លាក់ខ្លួនឈឺធ្ងន់ពីប្រភេទផ្សេងនៃកូវីដ១៩ ក្នុងដ៏ខ្លីនោះទេ ទោះបីជាការស្រាវជ្រាវ ត្រូវការការបញ្ជាក់ជាពិសេសដោយភស្តុតាងក្នុងពិភពពិតក៏ដោយ។
យ៉ាងណាក៏ដោយ លោក Alexandra Walls អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Washington ដែលបានចូលរួមក្នុងការសិក្សានេះ មិនបានលើកទឹកចិត្តឱ្យគ្រប់គ្នា ទៅស្វែងរកការឆ្លងអូមីក្រុង ដើម្បីទទួលបានភាព ស៊ាំនោះទេ។
ទិន្នន័យនេះកើតឡើង នៅពេលអូមីក្រុង បន្តជំរុញការផ្ទុះឡើងនៅជុំវិញពិភពលោក ជាពិសេសនៅក្នុងប្រទេសចិន ដែលប្រជាជននៅទីក្រុងសៀងហៃ៕
