×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Paul Pogba ទំនង​ជាផ្លាស់ពី Man Utd ទៅ Juventus ទោះ​បញ្ហា​មួយ​ពុំទាន់បញ្ចប់

ភ្នាក់ងាររបស់ Paul Pogba លោក Rafaela Pimenta នឹងជួបតំណាងក្លិប Juventus នៅចន្ទនេះ ដើម្បីពិភាក្សាអំពីការវិលត្រឡប់ទៅកាន់ទីក្រុង Turin វិញសម្រាប់កីឡាករសញ្ជាតិបារាំងរូបនេះ។

ខ្សែបម្រើវ័យ ២៩ឆ្នាំរូបនេះ នឹងចាកចេញពីក្រុម Manchester United ដោយគ្មានតម្លៃខ្លួននៅខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីត្រឡប់មករស់នៅរយៈពេល ៦ឆ្នាំនៅប្រទេសអង់គ្លេស។

Pogba ធ្វើពុំសូវបានល្អឡើយនៅក្របខណ្ឌ Premier League ប៉ុន្តែការលេងសម្រាប់ក្រុមជម្រើសជាតិបារាំង គឺជាព័ស្តុតាងដែលបញ្ជាក់ថា គេនៅតែជាកីឡាករកំពូល ទោះបីជានៅក្លិបលេងមិនសូវល្អក៏ដោយ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា ភ្នាក់ងាររបស់ Pogba លោក Pimenta ដែលបានជំនួសលោក Mino Raiola ដែលបានទទួលមរណភាពនោះ នឹងជួបអាហារថ្ងៃត្រង់ជាមួយតំណាង Juventus នៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងរយៈពេល ៣ឆ្នាំរបស់ Pogba ។ ឧបសគ្គចម្បង គឺប្រាក់ឈ្នួល ប៉ុន្តែក្រុមមកពីក្របខណ្ឌ Serie A មានទំនុកចិត្តថាពួកគេអាចធ្វើឱ្យកិច្ចព្រមព្រៀងមួយនេះដំណើរការទៅមុខបាន។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង