សៀងហៃ៖ Benny Chan និង ភរិយា Lisa Jiang ត្រូវបានមហាជនរិះគន់សាជាថ្មី ដោយសារមិនឱ្យអ្នកធ្វើការក្នុងផ្ទះបរិភោគអាហាររួមតុអាហារជាមួយដោយពួកគេបានដាក់ទោសតារាប្រុសស្រីទាំង២នេះជាលើកទី២បន្ទាប់ពីឆ្នាំមុន អ្នកទាំង២ ត្រូវបានមហាជនរិះគន់ថាឱ្យម្ហូបអាហារសល់ទៅអ្នកធ្វើការផ្ទះរបស់ពួកគេញ៉ាំ។
ដោយសារពាក្យរិះគន់ទាំងនេះ បានកើតឡើងដដែលៗជាច្រើនលើកច្រើនសាពេក Lisa បានឆ្លើយតបឱ្យអស់សេចក្តីថា៖ “យើងបានចំណាយប្រាក់ជួលគេមកធ្វើការ មិនមែនមកដើម្បីសប្បាយនោះទេ ណាមួយពួកយើងពិតជាគ្មានទម្លាប់នឹងឱ្យអ្នកធ្វើការងារផ្ទះដែលយើងបានជួលឱ្យមកធ្វើការមករួមតុអាហារជាមួយពិតមែន”។
Lisa បានបន្ថែមថា៖ “យើងបានចំណាយប្រាក់រហូតដល់ជិត ៣ពាន់ដុល្លារសម្រាប់ជួលគេមកធ្វើការងារផ្ទះនេះ ដែលវាជាចំនួនខ្ពស់ខ្លាំងណាស់នៅលើទឹកដីសៀងហៃនេះ។ អ៊ីចឹងគេមានការងារខ្លួនឯងដែលអាចចាត់ទុកជាបុគ្គលិក ដូចនេះបុគ្គលិកមិនគួរអង្គុយញ៉ាំអាហារជាមួយថៅកែឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ពេលនេះម្ហូបអាហារឡើងថ្លៃខ្លាំងណាស់ យើងមិនដឹងត្រូវនិយាយយ៉ាងម៉េចឡើយ”។
គួរបញ្ជាក់ដែរថា គ្រួសាររបស់ Benny បានផ្លាស់ទៅរស់នៅទឹកដីសៀងហៃកាលពី ២ឆ្នាំមុន ដោយពួកគេក៏បាន Live ដើម្បីចែករំលែកបទពិសោធជីវិតថ្មីលើទឹកដីស៊ីវិល័យមួយនោះជាញឹកញាប់ផងដែរ ប៉ុន្តែក៏ត្រូវបានមហាជន មិនពេញចិត្តចំពោះចំណុចដែលមិនអនុញ្ញាតឱ្យអ្នកធ្វើការរបស់ពួកគេរួមតុអាហារទៅវិញ៕