×

កូរ៉េខាងជើង ពង្រាយ​ពេទ្យទាហាន ដើម្បី​ប្រយុទ្ធនឹង​វិបត្តិ​កូវីដ១៩​ក្នុងប្រទេស

កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានចេញផ្សាយនៅថ្ងៃអង្គារ ទី១៧ ខែឧសភានេះថា ពេទ្យទាហានកូរ៉េខាងជើង កំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ជាមួយនឹងចំនួនករណីជិត ១,៥លាននាក់។

មេដឹកនាំ គីម ជុងអ៊ុន បានបញ្ជាឱ្យបិទប្រទេស ដើម្បីពន្យឺតការរីករាលដាលនៃជំងឺនេះ ហើយបានដាក់ពង្រាយយោធា ដើម្បីជាការឆ្លើយតបចំពោះការផ្ទុះឡើងនៃជំងឺនេះ។ បុគ្គលិកពេទ្យរាប់រយនាក់ក្នុងឯកសណ្ឋានអង្គភាពពេទ្យរបស់កងទ័ពប្រជាជនកូរ៉េ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីព្យុងយ៉ាង ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េ (KCNA) ។

KCNA បានរាយការណ៍ថា យោធា៖ “បានដាក់ពង្រាយកម្លាំងដ៏មានអំណាចរបស់ខ្លួនជាបន្ទាន់ ទៅកាន់ឱសថស្ថានទាំងអស់ក្នុងទីក្រុងព្យុងយ៉ាង ហើយបានចាប់ផ្តើមផ្គត់ផ្គង់ថ្នាំក្រោមប្រព័ន្ធសេវា ២៤ម៉ោង” ។

KCNA មិនបាននិយាយចំៗនោះទេ តែថាវាជាជំងឺ “គ្រុនក្ដៅ” ហើយបានបន្តថាមានជាង ១,៤៨លានករណីនៃ “គ្រុនក្តៅ” គិតត្រឹមល្ងាចថ្ងៃចន្ទ ទី១៦ ខែឧសភា ដោយចំនួនអ្នកស្លាប់មានចំនួន ៥៦នាក់។ ទីភ្នាក់ងារនេះបានបន្ថែមថា៖ “យ៉ាងហោចណាស់ ៦៦៣.៩១០នាក់ ស្ថិតនៅក្រោមការព្យាបាល”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង