កម្សាន្ត៖ បន្ទាប់ពីរូបភាពរបស់ក្មេងស្រីតូច Ella Gross បានថតជាមួយក្រុមតារាចម្រៀងល្បីឈ្មោះ Blackpink រួចមក ក្មេងស្រីតូចរូបនេះត្រូវបានមហាជនចាប់អារម្មណ៍ឃើញថា នាងមានមុខមាត់ស្រដៀងនឹង Jennie ខ្លាំងរហូតត្រូវបានគ្រប់គ្នាដាក់រហ្សសនាមឱ្យនាងថា “Jennie តូច” ទៀតផង។
យ៉ាងណាមិញ Ella Gross គឺជាតារាបង្ហាញម៉ូតឱ្យម៉ាកយីហោល្បីឈ្មោះជាច្រើនតាំងពីអាយុទើបបាន ២ខួបម្ល៉េះ ហើយបច្ចុប្បន្ននាងក៏ជាសមាជិកកំពុងហ្វឹកហាត់ម្នាក់របស់ផលិតកម្ម YG ដើម្បីត្រៀមខ្លួនក្លាយជាតារាប្រចាំផលិតកម្មល្បីមួយនេះនៅថ្ងៃអនាគតផងដែរ។
កន្លងទៅអស់ជាច្រើនឆ្នាំ ក្មេងស្រីដែលកើតក្នុងឆ្នាំ ២០០៨ រូបនេះនៅតែស្រស់ស្អាតខ្លាំងដែលរូបភាពប៉ុន្មានសន្លឹកដែលនាងបានចែករំលែកនៅលើគណនី IG កាលពីពេលថ្មីៗនេះទទួលបានការចាប់អារម្មណ៍ដោយពេលនេះ Ella បានធំពេញវ័យ និងរឹតតែស្រស់ស្អាតខ្លាំងឡើងគួរឱ្យចាប់អារម្មណ៍។
បច្ចុប្បន្នក្រៅពីការសិក្សាហើយ Ella បានព្យាយាមហាត់រាំ និងច្រៀងផងដែរដើម្បីសម្រេចបំណងប្រាថ្នានៅថ្ងៃអនាគតដែលបានគ្រោងទុកជាយូរមកនេះ៕