×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

បញ្ជូនខ្លួន​អ្នកលក់​អាវ​ក្រុមជម្រើសជាតិ​បាល់ទាត់​ក្លែងក្លាយ ចំនួន​៣នាក់ ទៅតុលាការ

បន្ទាយមានជ័យ៖ ជនសង្ស័យ០៣នាក់ ដែលពាក់ព័ន្ធករណីករណីក្លែងបន្លំពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាមរបស់សហគ្រាស ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌបញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀលថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២នេះ￸។

លោក￸ កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបរាប់ថា នៅពេលថ្មីៗនេះ￸សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានអង្គេតឃើញថាមានជនខិលខូចមួយចំនួនតូច និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ￸ តាម៉ាប់លក់អាវកីឡា(ឈ្មោះ￸ សុខ ចាន់ថន SOK CHANTHORN) និងម្ចាស់ហ្វេសប៊ុកឈ្មោះ￸ POR POE LOVE,POR TRY SPORT ដែលមានយីហោលក់ឈុតកីឡាគ្រប់ប្រភេទ បានបង្ហោះ￸លក់តាមផេក ហ្វេសប៊ុក និងដាក់លក់ខោអាវក្រុមជម្រើសជាតិកម្ពុជាលើទីផ្សារដោយពុំមានច្បាប់អនុញ្ញាត ជាពិសេសមិនមែនជាផលិតផលផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាជាមួយក្រុមហ៊ុន VARAMAN(វរ្ម័ន)នោះ￸ទេ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង លោកបានចាត់តាំងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំកម្លាំង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកដោយលោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរងស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើប្រតិបត្តិការបង្ក្រាបករណីលក់ដូរសម្លៀកបំពាក់កីឡារបស់ក្រុមហ៊ុនជម្រើសជាតិបាល់ទាត់កម្ពុជា ជាឡូហ្គោក្លែងក្លាយ ស្លាកសញ្ញា FFC នៅចំណុចមុខសណ្ឋាគារសុងតារា ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាបន្តបន្ទាប់ នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។

សមត្ថកិច្ច បានដកហូតសម្លៀកបំពាក់កីឡាជម្រើសជាតិកម្ពុជាដែលមានឡូហ្គោ FFC ជាផលិតផលក្លែងក្លាយ ចំនួន២៤៩កំប្លេ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង