×

សិស្ស​សាលា​អាយុ១៤ឆ្នាំ ធ្វើអត្តឃា ត បន្ទាប់ពី​គ្រូបណ្ដេញ​ចេញពី​សាលា

ថៃ៖ សិស្សស្រីអាយុ ១៤ឆ្នាំម្នាក់នៅខេត្តសុងខ្លា ប្រទេសថៃ បានធ្វើអត្តឃាត បន្ទាប់ពីគ្រូបង្រៀនម្នាក់ បានបណ្តេញនាងចេញពីសាលារៀន ដោយសារតែបញ្ហាហិរញ្ញវត្ថុ និងគ្រួសាររបស់នាង។

ប្រព័ន្ធផ្សព្វផ្សាយថៃ បានរាយការណ៍ថា សិស្សស្រីអាយុ ១៤ឆ្នាំម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួននៅផ្ទះ កាលពីថ្ងៃទី១៣ ខែឧសភា។ មិត្តភ័ក្តិរបស់នាង បានប្រាប់ប៉ូលីសថា នាងមានបញ្ហាជាមួយគ្រួសារ និងសាលា។ មិត្តភ័ក្តិរបស់នាង ក៏បានអះអាងដែរថា គ្រូម្នាក់បានដាក់សម្ពាធលើនាង ហើយបានបណ្ដេញនាងចាកចេញពីសាលា។

បើតាមមិត្តភ័ក្តិរបស់ក្មេងស្រីនោះ បានឱ្យដឹងថា នាងរៀននៅថ្នាក់ទី៩ នៅសាលា Satri Phatthalung ខេត្តប៉ាតាលុង។ នាងបានរស់នៅជាមួយម្តាយរបស់នាងនៅខេត្តសុងខ្លា ហើយមិនអាចធ្វើដំណើរទៅ Pattalung បានទេព្រោះគ្មាននរណាម្នាក់អាចនាំនាងទៅចំណតឡានក្រុងបានទេ។ ដូច្នេះហើយនាង បានខកខានចូលរៀនថ្ងៃដំបូង នៅថ្ងៃទី៩ ខែ ឧសភា។

គ្រូដែលពាក់ព័ន្ធបានអះអាងថា គាត់មិនចង់បំបាក់ទឹកចិត្តសិស្សរបស់គាត់ទេ ហើយព្យាយាមជួយនាងគ្រប់មធ្យោបាយ។ គាត់បានប្រាប់ប៉ូលីសថា គាត់បានប្រាប់ក្មេងស្រីនោះ ឱ្យប្រាប់ទៅម្តាយឱ្យនាំនាងទៅសាលា ហើយឱ្យនាងស្នាក់នៅជាមួយក្មេងៗដទៃ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង