×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Henderson និយាយលេងថា “ខ្ញុំប្រហែល​ខលទៅ Stevie” ឱ្យ​ជួយ Liverpool ដណ្ដើមពាន​ពី Man City

Jordan Henderson បានលេងសើចថា ខ្លួនអាចខលទៅអតីតមិត្តរួមក្រុម និងអ្នកចាត់ការ Aston Villa លោក Steven Gerrard ដើម្បីពឹងរឿងមួយ ដោយត្រូវយកឈ្នះ Manchester City នៅក្នុងការប្រកួតបិទរដូវកាល ដើម្បីជួយឱ្យពួកគេឱ្យលើកពាន Premier League ។

Liverpool ដែលទើបតែយកឈ្នះលើ Southampton យប់មិញ បានកាត់បន្ថយគម្លាតពីគ្នាជាមួយ Man City មកត្រឹម១ពិន្ទុប៉ុណ្ណោះ។

Aston Villa របស់លោក Gerrard នឹងត្រូវជួបក្រុមកំពូលតារាង Manchester City ក្នុងការប្រកួតចុងក្រោយនៃរដូវកាលនេះ ហើយប្រសិនបើពួកគេអាចរារាំង Man City ពីការឈ្នះការប្រកួតនេះ ស្របពេលដែល Liverpool យកឈ្នះលើ Wolves នោះ ពានរង្វាន់ Premier League រដូវកាលនេះ នឹងត្រូវបញ្ជូនទៅកាន់ Liverpool ភ្លាមៗវិញ។

នៅពេលសួរថា តើគាត់នឹងទូរសព្ទទៅអតីតមិត្តរួមក្រុម ឬអត់ Henderson បានឆ្លើយថា ៖ “ខ្ញុំប្រហែលជាធ្វើវា។ ខ្ញុំពិតជាចង់ធ្វើវាឥឡូវនេះ!”។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង