×

កម្រិត​នៃ​អ្នកទស្សនា​ទាបពេក ធ្វើឱ្យ​រឿងភាគថ្មី​របស់ Joe Ma កាត់ពី​២៥​ភាគនៅសល់​ត្រឹម ២០ភាគ

ហុងកុង៖ រឿងភាគថ្មីរបស់តារាសម្តែង Joe Ma “Stranger Anniversary” ហាក់មិនទទួលបានការគាំទ្រដូចរឿងមុនៗឡើយ ហេតុដូចនេះ ក្រុមហ៊ុនបានសម្រេចចិត្តកាត់ភាគមួយចំនួនពី ២៥ភាគមកនៅត្រឹម ២០ភាគវិញ បន្ទាប់ពីចំនួនអ្នកទស្សនាតិចពេក។

ចំពោះលទ្ធផលមួយនេះ អ្នកសារព័ត៌មាន ក៏បានសួរពីចំណាប់អារម្មណ៍របស់ Joe Ma ផងដែរ ដោយលោកបានប្រាប់ឱ្យដឹងថា៖ “ខ្ញុំមានអារម្មណ៍ថាខកបំណងទេ? ខ្ញុំគិតថា ខ្ញុំមិនចាំបាច់បញ្ជាក់ប្រាប់ឱ្យគ្រប់គ្នាដឹងឡើយ ធម្មតាជីវិតមានឡើងមានចុះបែបនេះហើយ”។

គួរបញ្ជាក់ដែរថា តារាប្រុសវ័យ ៥៣ឆ្នាំរូបនេះ គឺជាសិល្បករជើងចាស់មួយរូបដែលមានវត្តមានក្នុងក្រុមហ៊ុន TVB ជាយូរឆ្នាំមកហើយ។ ជាមួយគ្នានេះលោក ក៏បានសាងស្នាដៃជាច្រើនផងដែររួមមានទាំងភាពយន្តបុរាណ និងសម័យចាប់តាំងពីប្រលូកក្នុងសិល្បៈដំបូងក្នុងឆ្នាំ ១៩៩១ មកម្ល៉េះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង