×

មានទាំង​រូបសម្បត្តិ មានទាំង​កេរ្តិ៍ឈ្មោះ ថែមទាំង​ចំណេះដឹង​មិនធម្មតា ពេលនេះ Taylor Swift បាន​បញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកសិល្បៈ​ជាស្ថាពរ

អាមេរិក៖ ជាតារាចម្រៀងដ៏លេចធ្លោមួយរូប Taylor Swift ធ្លាប់បាននិពន្ធបទចម្រៀងជាច្រើនកន្លងមក ដែលក្នុងនោះមានដូចជា You Belong with me, Love Story, 22, All too well រួមជាមួយនឹងស្នាដៃជាច្រើនទៀតដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រ។

យ៉ាងណាមិញ ក្រៅពីមានរូបសម្បត្តិស្រស់ស្អាត និងកេរ្តិ៍ឈ្មោះល្បីហើយនោះ តារាចម្រៀងប៉ុបរូបនេះថែមទាំងមានចំណេះដឹងមិនធម្មតារហូតក្នុងឆ្នាំ២០២២នេះ នាងក៏បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពីមហាវិទ្យាល័យញូយ៉ក នាសហរដ្ឋអាមេរិកនៅថ្ងៃទី១៩ ខែឧសភា នេះដែរ។

Taylor បានឱ្យដឹងថា ការដែលត្រូវបំពេញការងារបណ្តើរ សិក្សាបណ្តើរពិតជាពិបាក ប៉ុន្តែពេលនេះខ្ញុំមានឈ្មោះជាបណ្ឌិតម្នាក់ហើយ ដូចនេះខ្ញុំអាចចាត់ចែងវាបានយ៉ាងរលូនដោយគ្មានឧបសគ្គ។

គួរបញ្ជាក់ដែរថា នៅថ្ងៃបញ្ចប់ការសិក្សានេះ Taylor ក៏ជានិស្សិតម្នាក់ដែលបានឡើងថ្លែងសុន្ទរកថាផងដែរ ហើយវត្តមានរបស់តារាស្រីរូបនេះដល់ថ្នាក់ធ្វើឱ្យអ្នកគាំទ្រមួយចំនួនទាក់ទងនិស្សិតឯទៀតទិញសំបុត្រពីពួកគេជាការដោះដូរ ដើម្បីបានទៅឃើញ Taylor ក្នុងកម្មវិធីបញ្ចប់ការសិក្សានៅពហុកីឡាដ្ឋាន Yankee ផងដែរ៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង