×

Premier League Preview៖ ការប្រកួត Chelsea ទល់នឹង Leicester ផ្សាយបន្តផ្ទាល់​នៅ MyTV យប់នេះ

Chelsea ធ្វើជាម្ចាស់ផ្ទះទទួល Leicester City នៅយប់នេះ បន្ទាប់ពីក្រុមតោខៀវ បានធានាកៅអីរបស់ពួកគេក្នុងចំណាត់ថ្នាក់កំពូលទាំង៤ ដោយសារតែបរាជ័យរបស់ Arsenal កាលពីប្រកួតមុន។ ការប្រកួតនេះ នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV ម៉ោង២:០០នាទីរំលងអាធ្រាត្រ ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ ទី២០ ខែឧសភា។

Chelsea ទើបតែត្រឡប់ពីការចាញ់ក្រុម Liverpool ដោយការស៊ុតបាល់ប៉េណាល់ទីក្នុងពានរង្វាន់ FA Cup ដូចដែលពួកគេបានចាញ់នៅក្នុងពានរង្វាន់ Carabao Cup ដែរ។

ស្របពេលជាមួយគ្នានេះ Leicester បានឈ្នះពីរប្រកួតដើម្បីឡើងទៅកាន់ពាក់កណ្តាលតារាង។ ការឈ្នះនៅយប់នេះ នឹងធ្វើឱ្យពួកគេដណ្តើមបានចំណាត់ថ្នាក់លេខ៨ ពីក្រុម Wolves ។

Thomas Tuchel សង្ឃឹមថានឹងមាន Kai Havertz ប៉ុន្តែមិត្តរួមជាតិអាល្លឺម៉ង់ Timo Werner ត្រូវអវត្តមាន។ Mateo Kovacic មិនទាន់ច្បាស់ថាអាចលេងបាននោះទេ ហើយ Andreas Christensen បានអវត្តមានពេលប៉ះ Liverpool ។ Ben Chilwell និង Callum Hudson-Odoi អវត្តមានដល់ចប់រដូវកាល។

សម្រាប់ Leicester Wilfred Ndidi និង Ryan Bertrand នឹងអវត្តមានជាមួយ Ricardo Pereira និង Hamza Choudhury ។ Nampalys Mendy ត្រូវបានដកចេញដោយសារតែជំងឺទល់នឹង Watford ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Chelsea ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖

Edouard Mendy (GK); Cesar Azpilicueta (CB), Trevoh Chalobah (CB), Antonio Rudiger (CB); Reece James (RWB), N’Golo Kante (CM), Jorginho (CM), Marcos Alonso (LWB); Hakim Ziyech (RF), Mason Mount (LF), Romelu Lukaku (ST)

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Leicester ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖

Kasper Schmeichel (GK); Wesley Fofana (CB), Jonny Evans (CB), James Justin (CB); Marc Albrighton (RWB), Youri Tielemans (CM), Kiernan Dewsbury-Hall (CM), Timothy Castagne (LWB); James Maddison (RF), Jamie Vardy (ST), Harvey Barnes (LF)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Chelsea ២-០ Leicester ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង