ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា គ្មានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីទេ ចំណែកអ្នកជំងឺជាសះស្បើយ និងអ្នកស្លាប់ មិនមានឡើយនៅថ្ងៃនេះ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៦.២៦២ នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣.១៩៨ នាក់ និង ស្លាប់ ៣.០៥៦ នាក់៕