កម្សាន្ត៖ មនុស្សជាច្រើនបាននាំគ្នាចាប់អារម្មណ៍លើតារាបង្ហាញម៉ូតវ័យ ៧៤ឆ្នាំ Maye Musk នៅលើគ្របទស្សនាវដ្តីក្នុងឈុតហែលទឹកដែលមានមនុស្សជាច្រើនមកហើយបានស្គាល់គាត់ថា ជាម្តាយរបស់សេដ្ឋី Elon Musk។
ជាក់ស្តែង នេះមិនមែនជាលើកទី១ឡើយដែល Maye Musk លេចវត្តមានបង្ហាញម៉ូតសម្លៀកបំពាក់ឈុតហែលទឹកបែបនេះ ពោលលោកស្រីបានប្រលូកក្នុងវិស័យមួយនេះអស់រយៈពេល ៥០ឆ្នាំមកហើយ។
ទោះស្ថិតក្នុងវ័យរហូតដល់ទៅ ៧៤ឆ្នាំហើយក៏ពិតមែន ប៉ុន្តែ Maye Musk នៅតែមានភាពលេចធ្លោជាមួយរូបសម្រស់ដ៏ឆើតឆាយ រួមជាមួយការតុបតែងខ្លួនបែបស៊ីវិល័យផងនោះ ធ្វើឱ្យមនុស្សជាច្រើនអាចមិននឹកស្មានដល់ឡើយថា តារាបង្ហាញម៉ូតរូបនេះមានវ័យច្រើនដល់ថ្នាក់នេះឡើយ។
ឃើញថាទាំងម្តាយ ទាំងកូនសុទ្ធសឹងតែជាអ្នកមានកេរ្តិ៍ឈ្មោះល្បីសុះសាយនៅក្នុងសង្គម ដែលអ្នកទាំង២ក៏ធ្លាប់បណ្តើរគ្នាចូលរួមក្នុងកម្មវិធីតូចធំនានាធ្វើឱ្យអ្នកសារព័ត៌មានតាមប្រមាញ់រូបជាហូហែរផងដែរ៕