×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ថ្ងៃ១៥មិថុនានេះ នឹង​មាន​ព្រឹត្តិការណ៍​ដ៏ពិសេស នៅ​ពហុកីឡដ្ឋានជាតិ​មរតកតេជោ

ការទន្ទឹងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលស្រឡាញ់វិស័យកីឡាបាល់ទាត់ក្នុងការទស្សនាពានរង្វាន់ FIFA World Cup ដោយផ្ទាល់ភ្នែកកម្រមាន នឹងក្លាយជាការពិត ខណៈក្រុមហ៊ុន កូកា-កូឡា នឹងរៀបចំកម្មវិធីដ៏អស្ចារ្យ “The FIFA World CupTM Trophy Tour” នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ក្នុងបរិវេណ ពហុកីឡដ្ឋានជាតិមរតកតេជោ នៅរាជធានីភ្នំពេញ។

ប្រិយមិត្តប្រហែលជាឆ្ងល់ហើយមែនទេ ថាតើបងប្អូនត្រូវធ្វើដូចម្ដេចទើបអាចមានសំណាងបានចូលទៅថតរូបសែលហ្វីជាមួយពានរង្វាន់នេះបាន? ងាយៗ ដើម្បីចូលរួមទស្សនាពានរង្វាន់ FIFA World Cup ដោយផ្ទាល់ លោកអ្នកគ្រាន់តែចូលរួមលេងហ្គេមសប្បាយៗ ពីស្ដង់ FIFA World CupTM Trophy Tour on-ground activation ដែលរៀបចំនៅទីតាំងផ្សេងៗគ្នា ចាប់ពីថ្ងៃទី២៥ មេសា ដល់ថ្ងៃទី១០ មិថុនា ឆ្នាំ២០២២ ដើម្បីមានឱកាសឈ្នះសំបុត្រចូលទស្សនាពានរង្វាន់លំដាប់ពិភពលោកនេះ ដែលនឹងមកដល់ព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង។

ចាំដល់ណាទៀត! ចូលរួមកម្មវិធីកម្មវិធី និងសកម្មភាពទាំងនេះ ដើម្បីឈ្នះសំបុត្រទៅមើលពានរង្វាន់ World Cup ៖

១. ចូលរួមកម្មវិធីប្រម៉ូសិន “កូកា-កូឡា សំណាងល្អពេលសម្រាក” cokeurl.com/luckybreaksKH
២. ចូលរួមលេងសកម្មភាពសប្បាយពី FIFA World CupTM Trophy Tour ដែលនឹងប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី២៥ មេសា ដល់ថ្ងៃទី១០ មិថុនា ឆ្នាំ ២០២២ ស្ថិតនៅទីតាំងផ្សេងៗ គ្នា។ https://www.facebook.com/events/536572444700498/?ref=newsfeed

សូមជម្រាបថា ព្រឹត្តិការណ៍ FIFA World CupTM Trophy Tour រៀបចំដោយក្រុមហ៊ុន កូកា-កូឡា ដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ អាចមានឱកាសចូលទស្សនាពានរង្វាន់បាល់ទាត់លំដាប់អន្តរជាតិ FIFA World CupTM Trophy ដែលបងប្អូនធ្លាប់តែឃើញនៅលើកញ្ចក់ទូរទស្សន៍ នឹងឈានជើងចូលមកកាន់ព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង