អត្ថបទ៖ ប៉ៃ សុឃីម
ព្រះសីហនុ៖ មានហេតុការណ៍ ដាច់ជណ្តើរយន្តក្នុងអគារកំពុងសាងសង់មួយកន្លែង បណ្តាលឲ្យស្លាប់មនុស្ស និងរបួស៥នាក់ នៅវេលាម៉ោង០៨ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ស្ថិតិនៅភូមិ២សង្កាត់៣ ក្រុង ខេត្តព្រះសីហនុ ខណៈជនរងគ្រោះ ជិះឡើងទៅធ្វើការនៅជាន់ខាងលើ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានចំនួន ៥ នាក់ ស្រី១នាក់ ជាជនជាតិខ្មែរ។
ក្នុងនោះស្លាប់នៅកន្លែងចំនួន ៣ នាក់ ប្រុស។ ចំណែកអ្នករងរបួស ចំនួន ២នាក់ ស្រី១នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅពេទ្យ៕