×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ល្ងាចនេះ​លោកគ្រូ ឡោ សំណាង បញ្ចេញទ័ព​ជួប​ជាមួយ​លោកគ្រូ រឿង សោភ័ណ នៅលើ​សង្វៀន CBS គុនខ្មែរ

នៅម៉ោង ៧យប់ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២នេះ សង្វៀន CBS គុនខ្មែរ នឹងធ្វើការប្រកួតចំនួន ២គូ រវាងក្រុមឆ្លាមសឦសាន របស់លោកគ្រូ ឡោ សំណាង ប៉ះក្រុមនាគរាជនិរតី របស់លោកគ្រូ រឿង សោភ័ណ នៅលើកញ្ចក់ទូរទស្សន៍ CTN និង Live លើហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ។

ក្នុងរាត្រីនេះ ក្រុមឆ្លាមសឦសាន រួមមាន កីឡាករ ផាន់ ខាំតៃ និង កីឡាករ ប៉ែនកាក់ ចៅចិត្រ ខណៈក្រុមនាគរាជនិរតី មាន រឿង ឌីណា និង ឯម សីហា។

សម្រាប់សប្ដាហ៍ទី១០ នៃសង្វៀន CBS គុនខ្មែរ គូទីមួយ កីឡាករ ផាន់ ខាំតៃ នឹងត្រូវជួប រឿង ឌីណា ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម។ ចំណែក គូទីពីរ កីឡាករ ប៉ែនកាក់ ចៅចិត្រ ប៉ះ ឯម សីហា ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។

សម្រាប់ ផាន់ ខាំតៃ នៅតែមានសង្ឃឹមក្នុងការឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម ប្រសិនបើគេអាចដណ្ដើមបានជ័យជម្នះពីគូប្រកួត រឿង ឌីណា នៅល្ងាចនេះ។ បើឈ្នះ ខាំតៃ នឹងឈរនៅលេខ២ក្នុងពូល A ដើម្បីឡើងទៅប្រកួតខ្វែង រវាងអ្នកលេខ១ និងលេខ២ សម្រាប់ពូល A និង ពូល B ។

CBS គុនខ្មែរ ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង៧យប់ដល់៩យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និង Live លើហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង