×

ភ្ញាក់ផ្អើល បន្ទាប់ពី​បុរសម្នាក់​មាន​មុខមាត់​ស្រដៀងលោក លី ខ្វាន់យូ បិតា​ស្ថាបនិក​ប្រទេសសិង្ហបុរី

សិង្ហបុរី៖ វីដេអូមួយ បានបង្ហាញពីបុរសម្នាក់ ដែលមានរូបរាង ដូចអតីតនាយករដ្ឋមន្ត្រី និងជាបិតាស្ថាបនិកប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ។ វីដេអូឃ្លីប ដែលបង្ហាញពីបុរសចំណាស់ម្នាក់ មានមុខមាត់ស្រដៀងលោក លី ក្វាន់យូ ដែលកំពុងទទួលទានបាយ ក្នុងហាងកាហ្វេមួយ កំពុងល្បីល្បាញនៅប្រទេសសិង្ហបុរី។

អ្នកប្រើប្រើបណ្ដាញសង្គមជាច្រើន ស្ទើរមិនជឿភ្នែករបស់ពួកគេ ហើយបាននិយាយលេងថា បុរសនោះជា “បងប្រុសដែលបានបាត់ខ្លួន ជាយូរមកហើយ” របស់លោកលី ហើយ មានការលើកឡើងថា យើងកំពុងរស់នៅក្នុង “Multiverse” ដូចក្នុងរឿង។ ប៉ុន្តែមានអ្នកនិយាយលេងសើចថា វាជាឃ្លីបចាស់ ដែលគាត់បានបន្លំខ្លួនជាមួយប្រជាជនទូទៅ។

សូមជម្រាបថា លោក លី ខ្វាន់យូ បានទទួលមរណភាពដោយសារជំងឺរលាកសួត កាលពីឆ្នាំ២០១៥។ គាត់មានអាយុ ៩១ ឆ្នាំ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង