×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ប៉ូលីស ស៊ើបអង្កេត​អ្នកចាត់ការ Crystal Palace ពាក់ព័ន្ធ​ក្នុង​ការប៉ះទង្គិច​ជាមួយ​អ្នកគាំទ្រ Everton

ប៉ូលីស Merseyside កំពុងស៊ើបអង្កេត បន្ទាប់ពីអ្នកចាត់ការទូទៅរបស់ Crystal Palace លោក Patrick Vieira បានជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចជាមួយអ្នកគាំទ្រ Everton អំឡុងពេលការរត់ចូលទីលាន Goodison Park ។

Everton បានវាយបកយកឈ្នះក្រុម Crystal Palace ៣-១ និងធានាបាននូវការបន្តនៅក្របខណ្ឌ Premier League នៅរដូវកាលក្រោយ ដែលនាំឱ្យមានការលុកលុយទីលានពីអ្នកគាំទ្រយ៉ាងច្រើន។

អំឡុងពេល លោក Vieira កំពុងដើរឆ្លងទីលានឆ្ពោះទៅបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្រុមគាត់នៅផ្នែកម្ខាងទៀត អ្នកគាំទ្រ Everton ម្នាក់បានមករកគាត់ ដោយជំរុញឱ្យមានប្រតិកម្មពីអ្នកចាត់ការរូបនេះ។ យោងតាមវីដេអូដែលថតបាន លោកបានបញ្ហាកាយវិការមិនសមរម្យ ដោយទាត់ទៅលើអ្នកគាំទ្ររូបនោះ។

សេចក្តីថ្លែងការណ៍របស់ប៉ូលីស Merseyside បាននិយាយថា៖ “យើងកំពុងធ្វើការជាមួយ Everton FC ដើម្បីប្រមូលរូបភាព CCTV ដែលមានទាំងអស់ ហើយកំពុងនិយាយទៅកាន់សាក្សី។” “យើងមិនទាន់បានទទួលពាក្យបណ្ដឹងជាផ្លូវការទេ ហើយការស៊ើបអង្កេតលើឧប្បត្តិហេតុកំពុងបន្ត”។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង