អាមេរិក៖ អភិបាលរដ្ឋមីឈីហ្គាន់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានប្រកាសដាក់រដ្ឋនេះក្នុងភាពអាសន្នសម្រាប់តំបន់ Gaylord បន្ទាប់ពីខ្យល់ព្យុះកំបុតត្បូង បានបោកបក់មកលើតំបន់នេះ ដោយបានសម្លាប់មនុស្សម្នាក់ និងបង្កឱ្យរបួសយ៉ាងតិច ៤៤នាក់។
ការផ្ដល់ជំនួយផ្សេងៗរបស់រដ្ឋ នឹងត្រូវផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះ។ ប៉ូលីសរដ្ឋមីឈីហ្គាន់ មន្ត្រីគ្រប់គ្រងគ្រាអាសន្ន និងផ្នែកសន្តិសុខមាតុភូមិ កំពុងអន្តរាគមន៍ សហគមន៍ដែលខ្យល់ព្យុះកំបុតត្បូង បានបោកបក់កាត់មុនម៉ោង ៤រសៀល ថ្ងៃទី២០ខែឧសភា ដែលបណ្តាលឱ្យមានការខូចខាតទ្រង់ទ្រាយធំ ដែលរួមមានអគារ និងរថយន្តជាច្រើនគ្រឿងផងដែរ។
យោងតាមសារព័ត៌មាន Associated Press បានឱ្យដឹងថា មូលហេតុដែលខ្យល់បក់ខ្លាំងបែបនេះ គឺជារឿងចម្លែកនៅក្នុងផ្នែកភាគខាងជើងនៃរដ្ឋមីឈីហ្គាន់នេះ។ ខ្យល់ព្យុះកំបុតត្បូងកាលពីថ្ងៃសុក្រ បានធ្វើឱ្យសហគមន៍ភ្ញាក់ផ្អើលមិននឹកស្មានដល់។ ពួកគេ មិន បាន គិត ថា អាកាសធាតុ ធ្ងន់ធ្ងរ បែប នេះ នឹង អាច កើត មាន នៅ កន្លែង ដែល ពួក គេ រស់នៅ នោះ ទេ។
ចាប់តាំងពីឆ្នាំ១៩៥០មក បង្ហាញថា តំបន់ Gaylord មិនធ្លាប់ត្រូវបានវាយប្រហារដោយផ្ទាល់ពីព្យុះកំបុតត្បូងឡើយ។
តំបន់ Gaylord មានធ្លាប់ជួបខ្យល់ព្យុះចុងក្រោយ កាលពីឆ្នាំ១៩៩៨។
Gaylord គ្រោងនឹងប្រារព្ធខួបលើកទី១០០របស់ខ្លួននៅឆ្នាំនេះ៕