
ហុងកុង៖ ថ្មីៗនេះ Carina Lau បានរៀបចំកម្មវិធីខួបកំណើតឱ្យក្មួយប្រុសបណ្តូលចិត្តឈានចូលវ័យ ២៧ឆ្នាំ និងបានចែករំលែកនៅលើគណនី IG សរសេរពាក្យជូនពរផងដែរ។ ដោយមានការចូលរួមពីក្រុមគ្រួសារឯទៀតផងនោះ បានធ្វើឱ្យកម្មវិធីដំណើរការទៅពោរពេញដោយភាពរីករាយជាខ្លាំង។

Carina Lau ស្រលាញ់ និងយកចិត្តទុកដាក់ចំពោះក្មួយប្រុសដែលមានអាជីពជាស្ថាបត្យកររូបនេះប្រៀបដូចកូនបង្កើតអ៊ីចឹង។ មិនត្រឹមតែប៉ុណ្ណោះ កាលពីឆ្នាំ២០១៧កន្លងទៅ នៅពេលដែលក្មួយប្រុសរូបនេះបានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ តារាសម្តែងជើងចាស់ Carina ថែមទាំងបានទិញរថយន្តមួយគ្រឿងឱ្យជាកាដូទៀតផង។
គួរបញ្ជាក់ដែរថា មានពាក្យចចាមអារ៉ាមបាននាំគ្នាខ្សឹបខ្សាវថា Carina Lau មានគម្រោងនឹងផ្ទេរទ្រព្យសម្បត្តិ ៨០លានដុល្លារហុងកុងដល់ក្មួយប្រុសសំណព្វចិត្តដែលនាង និងស្វាមីចាត់ទុកដូចកូនបង្កើតអ៊ីចឹង ត្បិតតាំងពីរៀបការរួចមកទល់ពេលនេះ រូបនាង និងស្វាមី Tony មិនមានកូនឡើយ៕

