ភ្នំពេញ៖ បន្ទាប់ពីជួបព្យុះភ្លៀងមួយរយៈមុនដោយសារផ្ទុះរឿងជំពាក់បំណុលគេវ័ណ្ឌក ខណៈទើបលែងលះស្វាមីមិនទាន់បានប៉ុន្មាននោះធ្វើឱ្យ ផេនខេត ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមចាប់អារម្មណ៍ជាខ្លាំង។
បំណុល ១៥ម៉ឺនដុល្លារ ថែមទាំងមិនមានកន្លែងស្នាក់នៅផងនោះ ធ្វើឱ្យជីវិតរបស់តារាភេទទី៣រូបនេះរសាត់អណ្តែតធ្លាក់ដល់ចំនុចសូន្យ។ ទោះជាយ៉ាងណា ដោយសារមានការលើកទឹកចិត្តពីក្រុមគ្រួសារ និងមិត្តភក្តិជុំវិញខ្លួន បានធ្វើឱ្យ ផេនខេត ខំប្រឹងក្រោកឈរប្រកបការងារមិនមានពេលសម្រាកដើម្បីបានចំណូលយកទៅដោះបំណុល។
បន្ទាប់ពីរឿងជំពាក់បំណុលគេរបស់ ផេនខេត បានផ្ទុះឡើងពេញបណ្តាញសង្គម មនុស្សជាច្រើនរួមទាំងម្ចាស់ផលិតផលល្បីៗបានមានក្តីអាណិតអាសូរដល់រូបនាងជាខ្លាំង ដូចនេះអ្វីដែលពួកគេអាចជួយបានគឺជួលឱ្យ ផេនខេត មកផ្សព្វផ្សាយផលិតផលដើម្បីជាការដោះដូរ។ ហើយគ្រប់គ្នាក៏សង្ឃឹមថា អ្វីល្អៗនឹងចូលមកក្នុងជីវិតរបស់ ផេនខេត ឆាប់ៗនេះផងដែរ៕