កម្សាន្ត៖ ត្រឹមមួយប៉ប្រិចភ្នែកប៉ុណ្ណោះ កេរ្តិ៍ឈ្មោះរបស់តារាសម្តែងស្រីវ័យក្មេងជំនាន់ក្រោយ សាន កុសុម៉ា បានស្ទុះឡើងខ្លាំងស្ទើរមិនគួរឱ្យជឿដែលក្នុងនោះសមិទ្ធផលដែលនាងសម្រេចបានដូចជាការថតភាពយន្តបុរាណ សម័យរបស់ស្ថានីយទូរទស្សន៍ CTN ព្រមទាំងការចូលរួមក្នុងកម្មវិធីនានា និងជាពិសេសគឺផ្សព្វផ្សាយផលិតផលដែលជារឿយៗ កុសុម៉ា បានផុសនៅលើបណ្តាញសង្គមយ៉ាងច្រើន។
ក្រៅពីសមត្ថភាពសិល្បៈហើយ សាន កុសុម៉ា ក៏ជាតារាស្រីមួយរូបដែលមានរូបរាងខ្ពស់ស្រលះ ចរិតក្រមិចក្រមើម និងមានសម្រស់ស្រស់ស្អាតពីធម្មជាតិទៀតផង។ ភ្នែកធំៗ ច្រមុះស្រួច និងទម្រង់មុខគួរឱ្យខ្នាញ់តាំងពីវ័យក្មេងម្ល៉េះ។ ក្រលេកមើលទៅរូបថតក្នុងឆ្នាំ ២០១៦ វិញ កុសុម៉ា ពិតជាមានមុខមាត់គួរឱ្យស្រលាញ់ខ្លាំងដែលសម្រស់រួមទាំងសមត្ថភាពនេះហើយជាចំនុចទាក់ទាញប្រជាប្រិយភាពពីអ្នកគាំទ្របានយ៉ាងឆាប់រហ័សបែបនេះ៕