កម្សាន្ត៖ ឃើញថាកម្មវិធីដ៏ធំប្រចាំប្រទេសកម្ពុជា “ Saturday Night Live. Let’s Party!” កាលពីយប់មិញនេះ ពិតជាមិនបានធ្វើឱ្យទស្សនិកជនខកបំណងឡើយ។
ទាំងពិធីករ ពិធីការិនី តារាកិត្តិយស រួមទាំងទស្សនិកជន បាននាំគ្នារាំលេងយ៉ាងចាស់ដៃជាមួយការ Remix បទចម្រៀង បែប EDM ពីរោះៗពី Dj Vocka ឡើងកក្រើកស្ទូឌីយោ CTN តែម្តង។
មិនត្រឹមតែប៉ុណ្ណោះ ក៏មានវត្តមានក្រុមតារាចម្រៀងរ៉ុក Darkstormz មកអង្រួនឆាកបន្ថែម ដើម្បីបន្ថែមបរិយាកាសឱ្យកាន់តែសប្បាយថែមមួយកម្រិតទៀតផងដែរ។
ក្រៅពីនោះ កម្មវិធី “Saturday Night Live. Let’s Party!” នៅមាន Bigbig Man លោក BIG រង់ចាំជីកឫសជីកគល់ពិធីការិនីដ៏ស្រស់ស្អាតយើងគឺកញ្ញា វីតវីត បន្ទាប់ពីបាច់ផ្កាគ្មានម្ចាស់បានទៅដល់ដៃ វីតវីត ដល់លើឆាកទាំងមិនដឹងខ្លួន។
សម្រាប់សប្តាហ៍ក្រោយ ទស្សនិកជននឹងកាន់តែទទួលបានចំណីអារម្មណ៍ប្លែក និងសប្បាយៗបន្តទៀតដែលកម្មវិធី “Saturday Night Live. Let’s Party!” មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧-៩យប់ នៅCTN តែមួយគត់៕
(តំណភ្ជាប់វីដេអូ)