×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Premier League Preview៖ ការប្រកួត Liverpool ទល់នឹង Wolves ផ្សាយបន្តផ្ទាល់​នៅ MyTV យប់នេះ

Liverpool ត្រូវការជ័យជម្នះដើម្បីក្ដីសង្ឃឹមក្នុងការ លើក ពានរង្វាន់ Premier League ទោះបីជាភាគរយតិចតួចយ៉ាងណាក៏ដោយ ខណៈ ពួក គេ នឹងទទួល ភ្ញៀវ Wolves នៅកីឡដ្ឋាន Anfield ដែលមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MyTV វេលាម៉ោង ១០:០០ យប់តទៅ។

Liverpool តាម១ពិន្ទុពីក្រុមកំពូលតារាង Manchester City ដែលត្រូវការឈ្នះនៅសប្ដាហ៍ទី៣៨ផងដែរ។ Wolves មិនបានទទួលជ័យជម្នះក្នុងការប្រកួតចំនួន ៦ចុងក្រោយរបស់ពួកគេ ដោយចាញ់ ៤លើក ហើយថ្មីៗនេះទើបតែបានត្រឹមស្មើជាមួយនឹងក្រុម Norwich ប៉ុណ្ណោះ។

លោក Jurgen Klopp បានបញ្ជាក់កាលពីថ្ងៃសុក្រថា Mohamed Salah, Fabinho និង Virgil van Dijk សុទ្ធតែអាចចូលលេងនៅថ្ងៃអាទិត្យនេះ។ នៅកន្លែងផ្សេងទៀត Joe Gomez មិនបានស្ថិតក្នុងបញ្ជីឈ្មោះនោះទេ។

Bruno Lage អ្នកចាត់ការ Wolves នឹងគ្មាន ខ្សែ ការពារ កណ្តាល Max Kilman និង Romain Saiss សម្រាប់ការប្រកួតនេះ ខណៈ Nelson Semedo ក៏ នៅ តែ អវត្តមាន ដោយសារ របួស។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

GK: Alisson; RB: Trent Alexander-Arnold, CB: Joel Matip, CB: Ibrahima Konate, LB: Andy Robertson; CM: Naby Keita, CM: Jordan Henderson, CM: Thiago; RW: Sadio Mane, ST: Roberto Firmino, LW: Luis Diaz

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Wolves ដែលអាចប្រើប្រាស់ទម្រង់ ៣-៥-២ ៖

GK: Jose Sa; CB: Jonny, CB: Conor Coady, CB: Willy Boly; RWB: Chiquinho, CM: Joao Moutinho, CM: Ruben Neves, CM: Leander Dendoncker, LWB: Rayan Ait-Nouri; ST: Daniel Podence, ST: Raul Jimenez

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួម ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Liverpool ៣-០ Wolves ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង