×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

លោក Jurgen Klopp អ្នកចាត់ការ Liverpool៖ “ចាញ់ថ្ងៃនេះ… ឈ្នះ​សប្ដាហ៍ក្រោយ””

ខណៈពេលសុបិនក្នុងការឈ្នះពានរង្វាន់៤ក្នុងរដូវកាលតែមួយត្រូវបានបញ្ចប់ ឱកាសសម្រាប់ការឈ្នះពានរង្វាន់ ៣ គឺនៅតែមានសម្រាប់ Liverpool ។
លោក Jurgen Klopp អ្នកចាត់ការ Liverpoolបាននិយាយថា៖ “យើងនឹងព្យាយាមគ្រប់យ៉ាង ។” “វាមិនធ្លាប់មានពីមុនមកទេ ដែលអ្នកនឹងឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ។” “ចាញ់លីគថ្ងៃនេះ បង្កើនការចង់ឈ្នះនៅសប្ដាហ៍ក្រោយ។” ដោយលោកចង់សំដៅលើពានរង្វាន់ UEFA Champions League ។

ខណៈដែល Mohamed Salah បានអបអរការស៊ុតបញ្ចូលទីរបស់ខ្លួន ដើម្បីធ្វើឱ្យ Liverpool នាំមុខក្រុម Wolves កាលពីយប់មិញ មួយសន្ទុះក្រោយមកគេហាក់ដូចជាគិតថា វាគឺជាគ្រាប់បាល់ឈ្នះពានរង្វាន់ Premier League ។

ដោយឡែក នៅនាទីទី៧៦ នៅកីឡដ្ឋាន Etihad ក្រុម Manchester City ដែលត្រូវការឈ្នះនោះ បានវាយបកមិនគួរឱ្យជឿតាមពីក្រោយក្រុម Aston Villa ដែលនាំមុខ ២គ្រាប់មុន។ ៥នាទីប៉ុណ្ណោះ ក្រុមរបស់លោក Pep Guardiola បានវាយបកនាំមុខវិញ ៣-២។ ទោះជាយ៉ាងណា Man City អាចរកលទ្ធផលនេះ រហូតដល់ចប់ការប្រកួត ទោះបីជា Liverpool យកឈ្នះ Wolves ៣-១ ក៏មិនគ្រប់គ្រាន់ក្នុងការរារាំងក្រុមរបស់អ្នកចាត់ការ Pep Guardiola ពីការឈ្នះពានរង្វាន់ EPL រដូវកាលនេះបានឡើយ។

នៅទីបញ្ចប់ វាមិនមែនជារឿងខកចិត្តនោះទេ តែជាការកោតសរសើរចំពោះអ្វីដែល Liverpool សម្រេចបានក្នុងរដូវកាលនេះ ដែលនៅតែអាចបញ្ចប់ជាមួយនឹងពានរង្វាន់ធំៗចំនួន៣។

ពួកគេនឹងត្រូវជួបជាមួយ Real Madrid វគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ Champions League នៅថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២។ ក្ដីសុបិនបន្ទាប់ គឺឈ្នះបានចំនួន៣ បន្ទាប់ពីបានឈ្នះ FA Cup និង League Cup ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង