×

វ័យកាន់តែច្រើន សុខភាព​អតីត​តារាសម្តែង​ជើងចាស់ រិទ្ធ សារី កាន់តែ​ទ្រុឌទ្រោម

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ តារាសម្តែងជើងចាស់លោក ជា សំនៀង បានចែករំលែកពីស្ថានភាពរបស់អតីតតារាសម្តែងលោក រិទ្ធ សារី កំពុងស្នាក់នៅមន្ទីរពេទ្យព្យាបាលជំងឺ ដោយអតីតតារាសម្តែងរូបនេះមានជំងឺប្រចាំកាយជាយូរឆ្នាំមកហើយ។

ប៉ុន្តែកន្លងមក មានសប្បុរសជនបានជួយជាថវិកាបានចំនួនដើម្បីឱ្យលោកទុកទិញថ្នាំទទួលទានប្រចាំថ្ងៃផងដែរ ប៉ុន្តែពេលនេះបើតាមលោក ជា សំនៀង បានឱ្យដឹងថា លោកបានព្យាយាមជួយអស់លទ្ធភាពហើយ ដូចនេះមានតែអំពាវនាវពីសប្បុរសជនដើម្បីជួយលោក រិទ្ធ សារី ក្នុងការព្យាបាលជំងឺតទៅទៀត។

គួរបញ្ជាក់ដែរថា តារាសម្តែងជើងចាស់វ័យ ៨១ឆ្នាំរូបនេះបានត្រលប់ទៅរស់នៅស្រុកកំណើតនៅខេត្តបាត់ដំបងវិញ បន្ទាប់ពីចាកឆ្ងាយពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង