×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Liverpool ប្រកាស​ជាផ្លូវការ​ពី​ការចុះហត្ថលេខា​លើ Fabio Carvalho ពី Fulham

ខ្សែប្រយុទ្ធ Fabio Carvalho បានចាកចេញពីកីឡដ្ឋាន Craven Cottage បន្ទាប់ពីការផុតកិច្ចសន្យា និងចូលរួមជាមួយ Liverpool ជាផ្លូវការ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហង្សក្រហម នៅថ្ងៃនេះ។

សារព័ត៌មាន The Athletic បានបង្ហាញនៅដើមឆ្នាំនេះថា Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងនាំយកខ្សែប្រយុទ្ធនេះ ទៅកីឡដ្ឋាន Anfield ក្នុងតម្លៃ ៥លានផោន បូកនឹងអត្ថប្រយោជន៍បន្ថែម។

Carvalho នឹងចូលរួមជាមួយ Liverpool ជាផ្លូវការនៅថ្ងៃទី១ ខែកក្កដា ក្នុងតម្លៃ ៥លានផោន ជាមួយនឹងការបន្ថែម ២,៧លានផោន និង ២០ភាគរយពីប្រាក់ដែល Liverpool លក់បន្ត។

កីឡាករវ័យ ១៩ឆ្នាំរូបនេះ បានទៅលេងមជ្ឈមណ្ឌលហ្វឹកហ្វឺន AXA របស់ Liverpool រួចហើយ ហើយបានជួបអ្នកចាត់ការ Jurgen Klopp និងបុគ្គលិករបស់គាត់។

Carvalho បានលេងជាមួយ Fulham ហើយបានជួយឱ្យពួកគេឈ្នះជើងឯក Championship។ ឥឡូវនេះគេនឹងចូលរួមជាមួយក្រុម Liverpool សម្រាប់ការប្រកួតមុនបើករដូវកាល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង