×

កម្ពុជា រកបាន​មេដាយមាស​ស៊ីហ្គេម​ច្រើនបំផុត គិតចាប់​ពីក្រោយ​ឆ្នាំ1973

យោងតាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី32 ឆ្នាំ2023 បានឱ្យដឹងថា កម្ពុជារកបានមេដាយមាស 9គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី31 ឆ្នាំ2022 នៅប្រទេសវៀតណាម ដែលជាចំនួនមេដាយមាសច្រើនបំផុតលើកដំបូង គិតចាប់តាំងពីក្រោយសង្គ្រាមដែលកម្ពុជាបានបញ្ជូនអត្តពលិកទៅចូលរួមប្រកួតជាថ្មី។

មុនសង្គ្រាមកើតឡើង កម្ពុជារកបានមេដាយមាសរហូតដល់ពីរខ្ទង់ គឺស៊ីហ្គេម លើកទី3 ឆ្នាំ1965 រកបានមេដាយមាសចំនួន 15គ្រឿង, ស៊ីហ្គេម លើកទី6 ឆ្នាំ1971 រកបានមេដាយមាសចំនួន17គ្រឿង, និងស៊ីហ្គេម លើកទី7 ឆ្នាំ1973 រកបានមេដាយមាសចំនួន9គ្រឿង។

ចាប់ពីស៊ីហ្គេម លើកទី8 ដល់ទី11 ឆ្នាំ1981 កម្ពុជាមិនបានបញ្ជូនអត្តពលិកទៅចូលរួមប្រកួតទេដោយសារសង្គ្រាម។ ស៊ីហ្គេម លើកទី12 និងលើកទី13 កម្ពុជាបានចាប់ផ្តើមបញ្ជូនអត្តពលិកទៅចូលរួមប្រកួតជាថ្មី ប៉ុន្តែមិនទទួលបានមេដាយឡើយ ហើយស៊ីហ្គេម លើកទី14 ឆ្នាំ1987 ទើបកម្ពុជារកបានមេដាយ។

ស៊ីហ្គេម លើកទី27 ឆ្នាំ2013 កម្ពុជារកបានមេដាយមាសចំនួន 8គ្រឿង និងចុងក្រោយ ស៊ីហ្គេម លើកទី31 ឆ្នាំ2022នេះ កម្ពុជារកបានមេដាយមាសច្រើនបំផុតចំនួន 9គ្រឿងគិតចាប់ពីក្រោយសង្គ្រាម ឆ្នាំ1973។ រឹតតែពិសេសទៀតនោះ កម្ពុជារកបានមេដាយសរុបទាំងអស់ចំនួន 63គ្រឿង (មាស9 ប្រាក់13 និងសំរឹទ្ធ41) ដែលជាចំនួនមេដាយច្រើនបំផុតគិតចាប់តាំងពីចូលរួមប្រកួតលើកដំបូងរហូតដល់ឆ្នាំ2022នេះ។

មេដាយដែលកម្ពុជារកបានក្នុងស៊ីហ្គេមនីមួយៗ
-លើកទី2 ឆ្នាំ1961៖ មាស1 ប្រាក់6 សំរឹទ្ធ5 សរុប 11
-លើកទី3 ឆ្នាំ1965៖ មាស15 ប្រាក់19 សំរឹទ្ធ17 សរុប 51
-លើកទី6 ឆ្នាំ1971៖ មាស17 ប្រាក់18 សំរឹទ្ធ18 សរុប 53
-លើកទី7 ឆ្នាំ1973៖ មាស9 ប្រាក់12 សំរឹទ្ធ30 សរុប 51
-លើកទី14 ឆ្នាំ1987៖ ប្រាក់1 សំរឹទ្ធ9 សរុប 10
-លើកទី18 ឆ្នាំ1995៖ សំរឹទ្ធ 2 សរុប 2
-លើកទី19 ឆ្នាំ1997៖ សំរឹទ្ធ6 សរុប 6
-លើកទី21 ឆ្នាំ2001៖ មាស1 ប្រាក់1 សំរឹទ្ធ5 សរុប 7
-លើកទី22 ឆ្នាំ2003៖ មាស1 ប្រាក់5 សំរឹទ្ធ11 សរុប 17
-លើកទី23 ឆ្នាំ2005៖ ប្រាក់3 សំរឹទ្ធ9 សរុប 12
-លើកទី24 ឆ្នាំ2007៖ មាស2 ប្រាក់5 សំរឹទ្ធ11 សរុប 18
-លើកទី25 ឆ្នាំ2009៖ មាស3 ប្រាក់10 សំរឹទ្ធ27 សរុប 40
-លើកទី26 ឆ្នាំ2011៖ មាស4 ប្រាក់11 សំរឹទ្ធ24 សរុប 39
-លើកទី27 ឆ្នាំ2013៖ មាស8 ប្រាក់11 សំរឹទ្ធ28 សរុប 47
-លើកទី28 ឆ្នាំ2015៖ មាស1 ប្រាក់5 សំរឹទ្ធ9 សរុប 19
-លើកទី29 ឆ្នាំ2017៖ មាស3 ប្រាក់2 សំរឹទ្ធ12 សរុប 17
-លើកទី30 ឆ្នាំ2019៖ មាស4 ប្រាក់6 សំរឹទ្ធ36 សរុប 46
-លើកទី31 ឆ្នាំ2021 (លើកមក2022) ៖ មាស9 ប្រាក់13 សំរឹទ្ធ41 សរុបចំនួន 63៕

ប្រភព៖ CAMSOC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika