ម៉ាឡេស៊ី៖ រូបភាពប៉ុន្មានសន្លឹកដែលទទួលបានការចាប់អារម្មណ៍នៅប្រទេសម៉ាឡេស៊ី ខណៈនៅសាលារៀនមួយ បានប្រារព្ធកម្មវិធី ដោយឃើញគ្រូបង្រៀនមួយក្រុមអង្គុយលើតុញ៉ាំអាហារយ៉ាងស្រួលខ្លួន រីឯសិស្សជាច្រើនបែរអង្គុយលើឥដ្ឋនៅអាហារដ្ឋានក្នុងសាលាទៅវិញ។
រូបភាពទាំងនោះ បានធ្វើឱ្យមនុស្សជាច្រើននាំគ្នារិះគន់ថា មិនគួរណាឱ្យសិស្សអង្គុយនៅលើឥដ្ឋបែបនេះឡើយ ព្រោះវាមិនត្រឹមតែគ្មានអនាម័យប៉ុណ្ណោះទេ ថែមទាំងមិនសមរម្យទៀតផង។ ទាក់ទងនឹងបញ្ហានេះ មនុស្សជាច្រើនបាននាំគ្នារិះគន់មិនសំចៃមាត់ដោយសង្ឃឹមថា ទិដ្ឋភាពបែបនេះនឹងមិនគួរកើតឡើងម្តងទៀតឡើយនៅថ្ងៃអនាគត៕