×

ឃើញ Lisa មាន​សមត្ថភាព និងរឹងមាំ​បែបនេះមែន ប៉ុន្តែ​នាងក៏ធ្លាប់​ចង់ដកខ្លួន​កាល​នៅជា​អ្នកហ្វឹកហាត់

កូរ៉េខាងត្បូង៖ អ្នកណាៗក៏សរសើរពីសំណាង និងសមត្ថភាពរបស់ Lisa សមាជិកក្រុម Blackpink ដែរថា នាងជាតារាស្រីវ័យក្មេងជនជាតិបរទេសតែម្នាក់គត់ដែលបានក្លាយជាតារាប្រចាំផលិតកម្ម YG ដែលតារាស្រីរូបនេះពោរពេញដោយសមត្ថភាពមិនធម្មតា។ ភាពជោគជ័យត្រឹមមួយប៉ប្រិចភ្នែក បានធ្វើឱ្យក្រុមតារាចម្រៀងស្រីកូរ៉េ Blackpink ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោកផងដែរ។

មុនទទួលបានជោគជ័យដូចសព្វថ្ងៃនេះ Lisa បានផ្តល់បទសម្ភាសដល់ទស្សនាវដ្តី Rolling Stone ថា៖ “រំឭកទៅកាលនៅជាអ្នកហ្វឹកហាត់ ពួកយើងត្រូវបានធ្វើការវាយតម្លៃរាល់ខែ នៅពេលនោះខ្ញុំបានខលទៅម្តាយខ្ញុំនៅប្រទេសថៃដោយប្រាប់គាត់ថា ខ្ញុំចង់ដកខ្លួន ប៉ុន្តែម្តាយរបស់ខ្ញុំបានប្រាប់ឱ្យខ្ញុំខំប្រឹង និងរង់ចាំ”។

គួរបញ្ជាក់ដែរថា ទម្រាំទទួលបានសមិទ្ធផលជោគជ័យដូចពេលនេះ មិនមែនជារឿងងាយស្រួលឡើយសម្រាប់អ្នកដែលចង់ក្លាយជាតារាប្រចាំផលិតកម្ម YG ព្រោះម្នាក់ៗត្រូវអត់ធ្មត់ខ្ពស់ និងព្យាយាមហ្វឹកហាត់ស្ទើរគ្មានពេលសម្រាក ដើម្បីទទួលបានជោគជ័យក្នុងអាជីពជាតារាចម្រៀងល្បីប្រចាំផលិតកម្មដ៏ធំមួយនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង