
ថៃ៖ Baifern ដែលអ្នកគាំទ្រភាគច្រើនបានស្គាល់តារាស្រីរូបនេះរួចមកហើយថា ជាតារាស្រីវ័យក្មេងដែលមានសមត្ថភាពសម្តែងឆ្នើមគួរឱ្យចាប់អារម្មណ៍។ សមត្ថភាពរបស់តារាស្រីរូបនេះ បានធ្វើឱ្យនាងអាចឆក់បានសន្ទុះនៃការគាំទ្របានយ៉ាងឆាប់រហ័ស ត្បិតភាពយន្តដែលនាងសម្តែងនីមួយៗសុទ្ធសឹងតែមានគុណភាពរហូតធ្វើឱ្យទស្សនិកជនលាន់មាត់សរសើរមិនស្ទើរឡើយ។

យ៉ាងណាមិញ ក្រៅពីសមត្ថភាពសម្តែងហើយនោះ សូម្បីតែរូបសម្បត្តិរបស់តារាស្រីរូបនេះ ក៏បានធ្វើឱ្យគ្រប់គ្នាក្រឡេកមើលជារឿយៗ ដោយពីមួយឆ្នាំទៅមួយឆ្នាំឃើញថា តារាស្រីរូបនេះកាន់តែស្អាតប្លែក និងរឹតតែសិចស៊ីគួរឱ្យទាក់ទាញ។
ជាក់ស្តែងរូបភាពកាលពីពេលថ្មីៗនេះ Baifern បានស្លៀកឈុតប៊ីគីនីរួមជាមួយខោខូវប៊យស្លៀកសំយេះពីលើមួយផងនោះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើននាំគ្នាចុចបេះដូងលើរូបរបស់នាងជាច្រើន ថែមទាំងលាន់មាត់សរសើរគ្រប់ៗគ្នាទៀតផង។ ចង់ដឹងថា Baifern កាន់តែស្រស់ស្អាត និងស៊ិចស៊ីប៉ុណ្ណាតោះទៅទស្សនារូបភាពទាំងអស់គ្នា៕


