×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

ក្រសួងសុខាភិបាល ណែនាំ​មន្ត្រី​ឱ្យយកចិត្តទុកដាក់​លើ​អ្នកដំណើរ​មកពី​១២ប្រទេស ដែល​មាន​រោគសញ្ញា​ជំងឺអុតស្វា

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំដល់មន្ត្រីប្រចាំការនៅច្រកចេញចូលអន្តរជាតិ ត្រូវយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់នូវអ្នកដំណើរចូលមកកម្ពុជា ប្រសិនបើមានកន្ទួលរមាស់ ឬចេញពងទឹកនៅលើសរីរាង្គ អមដោយគ្រុនក្ដៅ រួមមានប្រវត្តិធ្វើដំណើរមកពីបណ្ដាប្រទេសប៉ែកខាងអាហ្វ្រិក ដែលមានកើតជំងឺអុតស្វា បែបអង់ដេមី (Monkeypox endemic)។

ប្រទេសទាំងនោះ រួមមាន៖ ១. បេណាំង (Benin), ២. កាមេរ៉ូន (Cameroon), ៣. សាធារណរដ្ឋអាហ្វ្រិកកណ្ដាល (The Central African Republic), ៤. សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គូ (The Democratic Republic of Congo), ៥. ហ្គាបុង (Gabon), ៦. ហ្គាណា (Ghana), ៧. កូដឌីវ័រ (Ivory Coast), ៨. លីបេរី (Liberia), ៩. នីហ្សេរីយ៉ា (Nigeria), ១០. សាធារណរដ្ឋកុងហ្គោ (The Republic of the Congo), ១១. សារ៉ាឡេអូន (Sierra Leone), និង ១២. ប្រទេសស៊ូដង់ខាងត្បូង (South Sudan)។

ក្រសួងសុខាភិបាលបន្តថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា មិនទាន់មានករណីជំងឺអុតស្វា នៅឡើយទេ។ ក្នុងករណីសង្ស័យដោយបុគ្គលមានរោគសញ្ញា៖ ចេញកន្ទួលរមាស់បែបពងទឹកនៅលើដងខ្លួន បាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្ដៅខ្លួនលើសពី ៣៨,៥ អង្សាសេ និងមានឈឺក្បាល ហើមកូនកណ្តុរ ឈឺសាច់ដុំនិងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងប្រវត្តិធ្វើដំណើរទៅ កន្លែងដែលមានកើតជំងឺអុតស្វា ត្រូវដាក់បុគ្គលនោះឱ្យនៅដាច់ដោយឡែក ដើម្បីធ្វើការពិនិត្យសុខភាព ដោយក្រុមគ្រូពេទ្យជាចាំបាច់ភ្លាមៗ ឬអាចបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិត។ ត្រូវធ្វើតេស្តវិភាគនៅមន្ទីរពិសោធន៍ ដោយយកវត្ថុសំណាកដំបៅនៅលើដងខ្លួនអ្នកសង្ស័យ ឬអ្នកឈឺ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយបញ្ជូនទៅធ្វើវិភាគនៅមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា។ ការដាក់ឱ្យនៅដាច់ដោយឡែក ត្រូវធ្វើរហូតដល់អ្នកជំងឺបានព្យាបាលជាសះស្បើយ ឬមានការបញ្ជាក់ពីមន្ទីរពិសោធន៍នូវលទ្ធផលអវិជ្ជមានវីរុសអុតស្វានេះ។ ត្រូវសាកសួរដល់អ្នកនៅជុំវិញជាពិសេសក្រុមគ្រួសារ ឬសាច់ញាតិ ឬអ្នកប៉ះពាល់ផ្សេងៗ ដើម្បី តាមដានរកអ្នកឆ្លងបន្តគ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង