×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

ខ្មាន់កំាភ្លើង​វ័យជំទង់​បាញ់រះ​នៅ​ឯ​សាលាបឋមសិក្សា​មួយកន្លែង​ក្នុង​រដ្ឋតិចសាស់​បណ្ដាល​អោយ​ក្មេងសិស្សសាលា​ស្លាប់ ១៩នាក់

សហរដ្ឋអាម៉េរិក៖ ខ្មាំងកាំភ្លើងវ័យក្មេងអាយុ ១៨ឆ្នាំមួយរូបបានបើកការបាញ់រះនៅឯសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde រដ្ឋតិចសាស់សហរដ្ឋអាម៉េរិកនាព្រឹកព្រលឹមនិងបានបណ្ដាលអោយមនុស្សជាច្រើននាក់បានបាត់បង់ជីវិត មុននិងត្រូវកម្លាំងមន្រ្តីអនុវត្ដច្បាប់បាញ់សម្លាប់លើខ្មាន់កំាភ្លើងរូបនោះ នេះបើតាមការអោយដឹងពីបណ្តញផ្សព្វផ្សាយព័ត៌មានរបស់អាម៉េរិក។

ក្រុមអ្នកស៊ើបអង្កេតនៅកន្លែងកើតហេតុបានបញ្ជាក់អោយដឹងដែរថា ខ្មាំងកាំភ្លើងខាងលើនេះបានប្រើប្រាស់នូវកំាភ្លើងស្វ័យប្រវត្តិ និងរួមមានទាំងកាំភ្លើងដៃមួយដើមផងដែរ។

គួរបញ្ជាក់ថា ករណីបាញ់ប្រហារនៅក្នុងសាលារៀនដែលមានសិស្សភាគច្រើនជាកូនក្មេងនោះ គឺកម្រនឹងកើតមាននៅក្នុងសហរដ្ឋអាម៉េរិកខ្លាំងណាស់ រីឯការបាញ់ប្រហារដែលកើតមាននៅពេលនេះ គឺស្របពេលដែលបញ្ហាអំពើហិង្សាដោយការបាញ់ប្រហារនៅសហរដ្ឋអាម៉េរិកបាននិងកំពុងកើនឡើងនៅទូទាំងប្រទេស។

ដោយឡែកបើតាមព័ត៌មានជាបឋមពីក្រុមអាជ្ញាធរក៏បានបន្ថែមអោយដឹងថា ខ្មាំងកាំភ្លើនវ័យជំទង់ខាងលើនេះអាចជាសិស្សនៅវិទ្យាល័យណាមួយនៅក្នុងតំបន់មួយនេះ ហើយរូបគេក៏ប្រហែលជាអ្នកជនដៃដល់ដែលបានសម្លាប់ជីដូនបង្កើតរបស់ខ្លួន មុននិងបន្តបើកការបាញ់រះទាំងកំរាលនៅក្នុងបរិវេណសាលាបឋមសិក្សាខាងលើនេះ និងក្រោយមកក៏ត្រូវបានកងកម្លាំងល្បាតព្រំដែនដែលស្ថិតនៅក្បែរនោះស្ទុះទៅកន្លែងកើតហេតុការណ៍និងបានបាញ់សម្លាប់ខ្មាន់កាំភ្លើងរូបនេះនៅក្នុងកន្លែងកើតហេតុតែម្តង។

ប្រែសម្រួល៖ វ័រ តុលា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង