×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

លោក Jurgen Klopp ជាប់​ជា​អ្នកចាត់ការ​ទូទៅ​ឆ្នើម​ប្រចាំឆ្នាំ​នៃ​ក្របខណ្ឌ Premier League

លោក Jurgen Klopp របស់ក្រុម Liverpool បានជាប់ជាអ្នកចាត់ការទូទៅឆ្នើមប្រចាំឆ្នាំនៃក្របខណ្ឌ Premier League (Mananger of the Year) ពីសមាគមអ្នកចាត់ការទូទៅលីគ។

ក្រុមហង្សក្រហម បានឈ្នះ League Cup និង FA Cup ដោយបានយកឈ្នះ Chelsea ក្នុងការស៊ុតបាល់ប៉េណាល់ទីនៅកីឡដ្ឋាន Wembley ទាំងពីរលើក។ ប៉ុន្តែ Liverpool បានចាញ់ការឈ្នះពាន Premier League ក្រោមស្នាដៃក្រុម Manchester City ត្រឹមមួយពិន្ទុប៉ុណ្ណោះ បន្ទាប់ពីទាំងក្រុមរបស់លោក Klopp និងក្រុមរបស់លោក Pep Guardiola បានឈ្នះការប្រកួតរៀងៗខ្លួននៅថ្ងៃចុងក្រោយកាលពីថ្ងៃអាទិត្យ។

លោក Klopp បាន និយាយ ថា ៖ “វាជាកិត្តិយសដ៏អស្ចារ្យ ហើយវាជារដូវកាលប្រកបដោយជោគជ័យមួយ។”

អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់ ដែលបានថ្លែងអំណរគុណដល់បុគ្គិលទាំងអស់របស់គាត់ផងដែរ។

Liverpool នឹងព្យាយាមនៅវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ Champions League នៅពេលពួកគេជួបជាមួយក្រុម Real Madrid នៅទីក្រុងប៉ារីស នៅយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ សប្ដាហ៍នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង