×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ប្រជាជន​កូរ៉េខាងត្បូង ស្វាគមន៍ Son Heung-min ជើងស៊ុត​នៅ​ក្របខណ្ឌ EPL

Son Heung-min ត្រូវបានទទួលស្វាគមន៍នៅព្រលានយន្តហោះទីក្រុងអ៊ីនឈាន់ ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីតារាបាល់ទាត់របស់ក្លិប Tottenham Hotspur បានត្រលប់មកផ្ទះវិញជាមួយនឹងស្បែកជើងមាស Premier League។

ខ្សែបម្រើប្រយុទ្ធ Spurs រកបាន ២៣គ្រាប់នៅថ្ងៃបិទបញ្ចប់រដូវកាល ២០២១-២២ នៃក្របខណ្ឌ Premier League ដោយបានពានរង្វាន់ស្បែកជើងមាសស្ទួន ជាមួយ Mo Salah របស់ Liverpool ។

Son បានក្លាយជា Idol របស់អ្នកគាំទ្រជាច្រើននៅស្រុកកំណើតរបស់ខ្លួន នៅពេលត្រឡប់មកប្រទេសវិញ។ គេបានកាន់ពានរង្វាន់ដ៏ស្រស់ស្អាត សម្រាប់ថតហើយបន្ទាប់មកបានបង្ហាញការគោរពចំពោះអ្នកគាំទ្រ។

គេថែមទាំងទទួលបានការសរសើរពីប្រធានាធិបតីរបស់កូរ៉េខាងត្បូងទៀតផង។ លោកប្រធានាធិបតី Yoon Seok-youl បានមានប្រសាសន៍ថា “នេះគឺជាឱកាសដ៏រីករាយមួយដែលត្រូវបានសាទរដោយសហគមន៍បាល់ទាត់អាស៊ីទាំងមូល។ ខ្ញុំជឿថាពានរង្វាន់នេះ គឺជាលទ្ធផលនៃការតស៊ូរបស់អ្នក បន្ទាប់ពីបានលះបង់ និងធ្វើការដោយគ្មានទីបញ្ចប់សម្រាប់ក្រុម (Spurs) របស់អ្នកពេញមួយរដូវកាល។”

Son នឹងអាចបន្តនៅកូរ៉េខាងត្បូង ដោយរង់ចាំក្រុម Spurs មកកាន់កូរ៉េខាងត្បូងដើម្បីធ្វើការប្រកួត Pre-season ។ ពួកគេនឹងប្រកួតជាមួយក្រុម Sevilla នៅកីឡដ្ឋាន Suwon World Cup នៅថ្ងៃទី១៦ ខែកក្កដា បន្ទាប់ពីពួកគេប្រកួតជាមួយក្រុម All Stars របស់ K League ក្នុងទីក្រុងសេអ៊ូល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង