×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

រដ្ឋាភិបាល​អង់គ្លេស អនុម័ត​ការលក់ក្លិប Chelsea ក្នុង​តម្លៃ ៤,២៥ពាន់​លានផោន

​រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសអាចចេញអាជ្ញាបណ្ណដែលអនុញ្ញាតឱ្យលក់ក្លិប Chelsea ។ ការទិញយកក្លិបនៅកីឡដ្ឋាន Stamford Bridge ក្នុងតម្លៃ ៤,២៥ ពាន់លានផោនរបស់លោក Todd Boehly ត្រូវបានអនុម័តដោយស្ថាប័ន Premier League កាលពីល្ងាចថ្ងៃអង្គារផងដែរ។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអង់គ្លេសបាននិយាយថា “កាលពីយប់មិញរដ្ឋាភិបាលចក្រភពអង់គ្លេស មានជំហរមួយដែលយើងអាចចេញអាជ្ញាបណ្ណដែលអនុញ្ញាតឱ្យលក់ក្លិបបាល់ទាត់ Chelsea” ។

“បន្ទាប់ពីការដាក់ទណ្ឌកម្មលើ លោក Roman Abramovich រដ្ឋាភិបាលបានខិតខំប្រឹងប្រែងដើម្បីធានាថាក្លិបបាល់ទាត់ Chelsea អាចបន្តលេងបាល់ទាត់បាន។ ប៉ុន្តែយើងតែង តែដឹងច្បាស់ថា អនាគតដ៏វែងឆ្ងាយរបស់ក្លិប អាចនឹងត្រូវបានធានានៅក្រោមម្ចាស់ថ្មីតែប៉ុណ្ណោះ”។

Chelsea ត្រូវបានដាក់លក់កាលពីខែមីនា មុនពេលម្ចាស់ក្លិប Roman Abramovich ត្រូវបានដាក់ទណ្ឌកម្មជុំវិញទំនាក់ទំនងរបស់គាត់ជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ។

Chelsea បាន និងកំពុងដំណើរការក្រោមអាជ្ញាបណ្ណរដ្ឋាភិបាលពិសេស ដែលនឹងផុតសុពលភាពនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង