អង់គ្លេស៖ បន្ទាប់ពីមានអាការថាមិនស្រួលបំពង់ក ស្ត្រីមេម៉ាយម្នាក់បានយកឧបករណ៍តេស្តរហ័សមកតេស្តរកមេរោគកូវីដ១៩ ប៉ុន្តែជាការធ្វេសប្រហែសមួយដែលដងសំឡីបានជាប់នៅបំពង់ក ទោះជានាងព្យាយាមទាញចេញយ៉ាងណាក៏មិនបានសម្រេចដែរ បន្ទាប់មកនាងបានព្យាយាមលេបចូលទៅក្នុងពោះ។
ដោយសារនៅតែ២នាក់កូនតូចមិនដឹងធ្វើយ៉ាងណា Bobby Lee វ័យ៣១ឆ្នាំ ក៏បានចេញរថយន្តទៅមន្ទីរពេទ្យដោយខ្លួនឯង ពេលនោះគ្រូពេទ្យ ក៏បានធ្វើការវះកាត់ឱ្យនាងភ្លាមៗមិនបង្អង់យូរឡើយ។ នេះជាការធ្វេសប្រហែសមួយដែលគ្រប់គ្នាដែលធ្វើតេស្តរហ័សនៅផ្ទះដោយខ្លួនឯងគួរមានការប្រុសប្រយ័ត្នឱ្យបានខ្ពស់។
ទោះជាយ៉ាងណា ក្រុមគ្រូពេទ្យបានធ្វើការវះកាត់ដកចេញដងសំឡីមួយនោះបានដោយជោគជ័យ រីឯ Bobby ក៏មានស្ថានភាពជាសះស្បើយសន្សឹមៗផងដែរ៕