×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

ក្រសួងពាណិជ្ជកម្ម នឹង​តម្រូវ​ឱ្យ​ការលក់​ម្ហូបអាហារ​នៅតាមផ្សារ និង​ចិញ្ចើមផ្លូវ​ត្រូវមាន​អនាម័យល្អ និង​សុវត្ថិភាព

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងតម្រូវឱ្យអ្នកលក់ម្ហូបអាហារនៅតាមទីផ្សារ និងចិញ្ចើមផ្លូវ ត្រូវអនុវត្តតាមវិធានការអនាម័យត្រឹមត្រូវ សុវត្ថិភាព និងគុណភាព បន្ទាប់ពីច្បាប់ស្តីពីសុ វត្ថិភាពម្ហូបអាហារចេញជាផ្លូវការ ក្នុងគោលបំណងធានាការពារសុខភាពអ្នកប្រើប្រាស់ ឬអ្នកទទួលទានកុំឲ្យកើតជំងឺផ្សេងៗ និងផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរបរទេសដែលចូលចិត្តបរិភោគអាហារនៅតាមផ្លូវក្នុងពេលពួកគេមកទស្សនាប្រទេសកម្ពុជា។

សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានព្រឹទ្ធសភា អនុម័តគាំទ្រទាំងស្រុង ក្នុងសម័យប្រជុំព្រឹទ្ធសភាវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាព សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

តាមរយៈអត្ថប្រយោជន៍របស់ច្បាប់នេះ នឹងមានការសាទរយ៉ាងច្រើនពីប្រជាពលរដ្ឋនៅទូទាំងប្រទេស ខណៈដែលកន្លងមកតែងតែមានការព្រួយបារម្ភអំពីសុវត្ថិភាពចំណីអាហារ ជាពិសេសអាហារលក់តាមផ្សារ និងតាមចិញ្ចើមផ្លូវជាដើម។

លោក ប៉ែន សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនេះ នឹងមានការដាក់ទោសទណ្ឌទៅលើអ្នកប្រព្រឹត្តកំហុសល្មើសច្បាប់ដែលមានទាំងការពិន័យអន្តរកាល និងទោសព្រហ្មទណ្ឌជាប់ព័ន្ធនាគារពី ២ដល់ ៥ឆ្នាំ ក្នុងករណីចាំបាច់ក៏ដោយក្តី ប៉ុន្តែក្នុងដំណាក់កាលដំបូងក្រសួងនឹងដាក់ពិន័យទៅលើអ្នកលក់នៅតាមផ្សារ និងតាមចិញ្ចើមផ្លូវនោះ ដោយគ្រាន់តែធ្វើការអប់រំណែនាំ និងដាស់តឿនពួកគាត់ប៉ុណ្ណោះ។

ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះលើកឡើងថា ច្បាប់នេះក៏មានការលើកលែងមួយចំនួនផងដែរ ក្នុងករណីការកែច្នៃម្ហូបអាហារសម្រាប់ទទួលទានឯកជនតាមផ្ទះ ដូចជា នៅក្នុងពិធីជប់លៀងតូចតាចនៅតាមផ្ទះ អ្នកប្រើប្រាស់លក្ខណៈតូចតាច និងអាហារជាចំណីសត្វ ជាដើម។ តែសម្រាប់អាហារនៅក្នុងពិធីមង្គលការ និងពិធីបុណ្យទានផ្សេងៗ ក៏នឹងតម្រូវឱ្យអនុវត្តទៅតាមគោលការណ៍ច្បាប់ជាធរមានផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង