×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សម្តេចតេជោ ហ៊ុន សែន៖ ជាប្រវត្តិសាស្រ្ត​កម្ពុជា​ពេលនេះ ទទួលបាន​មេដាយ​កើនឡើង​ទ្វេដង​ក្នុង​ស៊ីហ្គេម​នៅ​ប្រទេសវៀតណាម

ស្វីស៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេដាយមាស មេដាយប្រាក់ មេដាយសំរឹទ្ធិ បានកើនឡើងទ្វេដង បើប្រៀបធៀបនឹងស៊ីហ្គេមមុនៗ ដែលនេះជាប្រវត្តិសាស្ត្ររបស់កម្ពុជា។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងយ៉ាងដូច្នេះតាមរយៈសារជាសំឡេងនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងទើបតែទទួលបាន នូវទង់សម្រាប់ការធ្វើស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ ដែលសម្ដេចពិជ័យសេនា ទៀ បាញ់រួមជាមួយនឹងលោករដ្ឋមន្ត្រី ថោង ខុន រួមគ្នាដង្ហែមកកាន់ប្រទេសកម្ពុជា ជាមួយនឹងគ្រឿងឥស្សរិយសយ៉ាងច្រើន។

សម្ដេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ កីឡាករ កីឡាការិនី និងថ្នាក់ដឹកនាំដែលបានធ្វើពិធីដង្ហែនៅទង់ស៊ីហ្គេម គ្រឿងឥស្សរិយសទាំងឡាយចូលទៅទីស្នាក់ការគណៈកម្មការអូឡាំពិកកម្ពុជា។

សម្ដេចតេជោ ក៏បានបញ្ជាក់បន្ថែមថា ស៊ីហ្គេម នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

សូមរំឭកថា ពិធីដង្ហែទង់ស៊ីហ្គេម បានធ្វើនាវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីបង្ហាញថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣។ ក្បួនដង្ហែទង់ បានធ្វើឡើងតាមរថយន្ត ដោយចាប់ផ្តើមចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមផ្លូវសហព័ន្ធរុស្សី បត់តាមផ្លូវព្រះនរោត្តម ត្រង់មកមន្ទីរពេទ្យព្រះអង្គឌួង ឆ្ពោះទៅកាន់វិមានឯករាជ្យ រួចហែព័ទ្ធជុំវិញសួនច្បារវិមានឯករាជ្យខាងកើត ត្រលប់មកផ្លូវព្រះសុរាម្រិត ដល់ផ្លូវព្រះសីហនុ រួចបត់ចូលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង