
អាមេរិក៖ ឧក្រិដ្ឋកម្មដែលបានកើតឡើងនៅសាលាបឋមសិក្សា Robb នៅទីក្រុង Uvalde រដ្ឋ Texas សហរដ្ឋអាមេរិកកាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានក្លាយជាឧក្រិដ្ឋកម្មធំមួយ បន្ទាប់ពីបញ្ហាបែបនេះធ្លាប់បានកើតឡើងម្តងរួចមកហើយកាលពីឆ្នាំ២០១២ និងបានសម្លា ប់មនុស្សអស់ ២៦នាក់។

រហូតមកដល់ឆ្នាំ ២០២២នេះ ឧក្រិដ្ឋជនដែលបានសម្រុកចូលទៅសាលាបឋមសិក្សា Robb និងសម្លា ប់ក្មេងសិស្សសាលាចំនួន ១៨នាក់ និងមនុស្សធំចំនួន ៣នាក់ក្នុងនោះមានគ្រូបង្រៀនម្នាក់ផងដែរ។ ជនដៃដល់មានឈ្មោះ Salvador Ramos អាយុទើប ១៨ឆ្នាំប៉ុណ្ណោះ បើតាមការឱ្យដឹងពីឧក្រិដ្ឋជនផ្ទាល់បានបញ្ជាក់ថា លោកក៏បានបាញ់សម្លា ប់ជីដូនរបស់ខ្លួនផងដែរ។
ទិដ្ឋភាពយំសោកសង្រែកនៃការបាត់បង់សមាជិកក្នុងគ្រួសារ បានធ្វើឱ្យមនុស្សជាច្រើនតក់ស្លុតជាខ្លាំង។ ទាក់ទងនឹងបញ្ហានេះ បានធ្វើឱ្យប្រធានាធិបតេយ្យលោក Joe Biden បញ្ជាឱ្យធ្វើការស៊ើបអង្កេត និងចាត់ការតាមផ្លូវច្បាប់យ៉ាងហ្មត់ចត់បំផុត៕









