×

ក្រៅពី​ជំងឺ​អុតស្វា ឥឡូវ​មាន​ជំងឺឆ្លងថ្មី​មួយទៀត​កើត​នៅ​ប្រទេសឥណ្ឌា

យ៉ាងហោចណាស់មានកុមារចំនួន២៦នាក់ ធ្វើតេស្តវិជ្ជមានវីរុសកម្រមួយឈ្មោះថា “Tomato flu” នៅប្រទេសឥណ្ឌា។ យោងតាមមន្ត្រីសុខាភិបាលឥណ្ឌាបានឲ្យដឹងថា កុមារដែលឆ្លងវីរុសមួយនេះ មានស្ថានភាពនឹងនរវិញហើយ និងកំពុងតែស្ថិតក្នុងការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់។ មន្ត្រីជំនាញរូបនេះបន្តថា “កុមារដែលឆ្លងវីរុស Tomato flu មានអាយុចន្លោះពី១ឆ្នាំដល់៩ឆ្នាំ និងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេលពី៥ទៅ៧ថ្ងៃ។”

ព័ត៌មានសំខាន់ៗពីជំងឺTomato flu
ជំងឺTomato flu ជាជំងឺឆ្លងដែលភាគច្រើនបណ្ដាលមកពីមេរោគពោះវៀន។ រហូតមកដល់ពេលនេះ របាយការណ៍បានបង្ហាញថា ការឆ្លងវីរុសនេះ ច្រើនតែកើតលើកុមារ (អាយុក្រោម៥ឆ្នាំ)។ យ៉ាងណាមិញ មនុស្សពេញវ័យក៏អាចឆ្លងជំងឺនេះដូចគ្នា ប៉ុន្តែដោយសារតែប្រព័ន្ធភាពស៊ាំរបស់មនុស្សពេញវ័យរឹងមាំជាងកុមារ ទើបពុំសូវមានករណីឆ្លងច្រើន។

រោគសញ្ញា
រោគសញ្ញាមួយចំនួន ដែលពាក់ព័ន្ធនឹងវីរុស Tomato flu រួមមាន គ្រុនក្ដៅ ដំបៅក្នុងមាត់ និងពងបែក(ពណ៌ក្រហម) នៅលើដៃ ជើង និងគូទ។ រោគសញ្ញាទូទៅផ្សេងទៀតមានដូចជា កន្ទួល រលាកស្បែក និងកង្វះជាតិទឹក។
គន្លឹះមួយចំនួនក្នុងការថែទាំជំងឺ និងបញ្ចៀសការឆ្លង
• ជៀសវាងអេះពងបែក ព្រោះវាអាចបង្កើនការឆ្លងមេរោគ និងរាលដាលបន្ថែមទៀត
• ញ៉ាំទឹកឱ្យបានច្រើន ដោយសារតែវីរុសឆ្លងមួយប្រភេទនេះ អាចនាំឱ្យយើងខ្វះជាតិទឹក
• ដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ប្រសិនបើមានរោគសញ្ញា
• រក្សាអនាម័យឱ្យបានត្រឹមត្រូវ ព្រមទាំងងូតទឹកត្រជាក់
• ញ៉ាំរបបអាហារដែលមានសុខភាពល្អ។

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង