កូរ៉េខាងត្បូង៖ ចាប់តាំងពីបង្កើតគ្រួសារជាមួយគ្នាមក Bi Rain និង Kim Tae Hee មិនដែលលេចឮរឿងអាស្រូវម្តងណាឡើយ ផ្ទុយទៅវិញ ជីវិតគ្រួសារមួយនេះកាន់តែពោរពេញដោយសុភមង្គលយ៉ាងពេញទំហឹងជាមួយកូនស្រី ២នាក់ បន្ទាប់ពីអ្នកទាំង ២ បានរៀបការតាំងពីឆ្នាំ ២០១៧ មក។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ រូបភាពរបស់ Bi Rain និង Kim Tae Hee ញោះគ្នាលេង បានធ្វើឱ្យអ្នកគាំទ្រច្រណែនមិនស្ទើរឡើយពីភាពផ្អែមល្ហែមយ៉ាងស្អិតល្មួតដែលអ្នកទាំង២បង្ហាញទង្វើទាំងនេះជាសាធារណៈ។
បើនិយាយពីរយៈពេលនៃការទាក់ទងគ្នាវិញ អ្នកទាំង២ស្រលាញ់គ្នាគឺមិនក្រោម ១០ឆ្នាំឡើយ ប៉ុន្តែសម័្ពន្ធភាព និងភាពស្និទ្ធស្នាលវិញកាន់តែស្អិតល្មួតខ្លាំងឡើង ជាហេតុធ្វើឱ្យ Bi Rain និង Kim Tae Hee ក្លាយជាគូស្នេហ៍គំរូក្នុងចំណោមសិល្បករល្បីៗឯទៀតផងដែរ៕