×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

ប្លែកៗ នារីម្នាក់ បានប្តឹងថា​មាន​គេរំលោភបំពាន​ផ្លូវភេទ នៅក្នុង​ពិភព VR របស់ Meta

អាមេរិក៖ នារីអាយុ ២១ឆ្នាំម្នាក់ ត្រូវបានរំលោភផ្លូវភេទនៅក្នុងពិភពនិម្មិតរបស់ Meta ដែលមានឈ្មោះថា Horizon Worlds ។ ក្រុមហ៊ុន SumOfUs បានបង្ហាញថា Meta ដែលជាមេក្រុមហ៊ុន Facebook ត្រូវធ្វើឱ្យប្រសើរជាងមុន ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅក្នុង Metaverse ។

ក្រុមហ៊ុន Meta មិនទាន់បានឃើញរបាយការណ៍របស់ SumOfUs ពេញលេញនៅឡើយ ប៉ុន្តែអ្នកនាំពាក្យបានប្រាប់សារព័ត៌មាន BBC ថា ក្រុមហ៊ុនចង់ឱ្យអ្នកលេងគ្រប់គ្នានៅក្នុងពិភពនិម្មិត Horizon Worlds ទទួលបាននូវសុវត្ថិភាព ហើយនឹងស៊ើបអង្កេតនិងចាត់វិធានការចំពោះអ្នកលេងដែលប្រព្រឹត្តទង្វើមិនគប្បីក្នុងពិភពនិម្មិតរបស់ខ្លួន។

បច្ចុប្បន្ន ពិភពនិម្មិត Horizon Worlds មានសម្រាប់តែអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដាប៉ុណ្ណោះ។ អ្នកលេងត្រូវមាន “Avatar” របស់ពួកគេ ដែលមានរូបរាងបែបតុក្កតា។

SumOfUs និយាយថា ការរំលោភបំពានក្នុងពិភពនិម្មិតអាចជាការប៉ះទង្គិចផ្លូវចិត្តខ្លាំងផងដែរ។
នារីដែលត្រូវបានរំលោភបំពានផ្លូវភេទ តាមរយៈ Avatar របស់បុរសពីរនាក់ នៅក្នុងបន្ទប់ ដោយម្នាក់កំពុងសង្កេតមើល ខណៈម្នាក់ទៀត បានមកជិត Avatar របស់នាងខ្លាំង។ ពួកគេបាននិយាយពាក្យបែបអាសអាភាសមើលងាយលើស្ត្រី និងបានផឹកគ្រឿងស្រវឹងបែបនិម្មិតផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង