×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

សត្វឆ្កែ​ចចក​ព្រៃមួយក្បាល ចេញពី​ព្រៃ​មកខាំ​ពលរដ្ឋ​របួស​៧នាក់ នៅក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌

កំពង់ឆ្នាំង៖ មានសត្វឆ្កែចចកព្រៃមួយក្បាល បានចេញព្រៃមកដេញខាំប្រជាពលរដ្ឋបង្កឱ្យរងរបួសជាបន្តបន្ទាប់ចំនួន ៧នាក់ នៅភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២
។ នេះបើយោងតាមការឱ្យដឹងពីនគរបាលមូលដ្ឋាននេះ ដែលទទួលបាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

យោងតាមការបញ្ជាក់របស់ប្រជាពលរដ្ឋថា ក្នុងករណីនេះនៅមុនពេលកើតហេតុមានប្រជាពលរដ្ឋនាំគ្នាទៅយកចង្រិតនៅតាមរណ្ដៅដាក់អំពូល ដែលពួកគាត់បានដាក់នៅចុងភូមិស្នោ ពេលនោះស្រាប់តែមានសត្វឆ្កែចចកព្រៃមួយក្បាលសម្បុរសលាយលឿង បានស្ទុះចេញពីព្រៃមកខាំប្រជាពលរដ្ឋជាច្រើននាក់ ព្រមទាំងរត់ចូលក្នុងភូមិដេញខាំអ្នកស្រុកជាបន្តបន្ទាប់ បណ្ដាលឱ្យរងរបួសប្រជាពលរដ្ឋពី៦ទៅ ៧នាក់។ ក្នុងភូមិនេះមិនមានព្រៃក្រាស់ប៉ុន្មានទេ គ្រាន់តែជាព្រៃរបោះ និងមានគុម្ពឫស្សីព្រៃនៅជាប់ជើងភូមិច្រើនតែប៉ុណ្ណោះ។ សត្វចចកព្រៃមួយក្បាលនេះពលរដ្ឋក្នុងភូមិមិនធ្លាប់ប្រទះឃើញពីមុនមកទេ នៅថ្ងៃកើតហេតុស្រាប់តែវាបានចេញមកដេញខាំពលរដ្ឋតែម្តង។ ក្រោយពីដេញខាំប្រជាពលរដ្ឋឱ្យរងរបួសហើយ សត្វចចកនេះត្រូវបានប្រជាពលរដ្ឋព័ទ្ធដេញវាយសម្លាប់តែម្តង។

សមត្ថកិច្ចបានឱ្យដឹងថា នៅក្រោយកើតហេតុ ប្រជាពលរដ្ឋដែលរងរបួសបានទៅព្យាបាលដោយខ្លួនឯងនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌ ដោយគ្រាន់តែចាក់ថ្នាំ និងព្យាបាលរបួស រួចនាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួន។ ពលរដ្ឋដែលត្រូវសត្វឆ្កែចចកព្រៃខាំនោះ មិនមានអ្នករងរបួសធ្ងន់ធ្ងរទេ ប៉ុន្តែពលរដ្ឋបានចាត់ទុកករណីនេះជារឿងម្លែក ហើយនេះជាលើកទីមួយដែលមានចចកព្រៃចេញមកខាំប្រជាពលរដ្ឋបែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង