×

ម្តាយរបស់ Babie Hsu ដាច់ចិត្ត​ទម្លាយ​មូលហេតុ​ដែល​ធ្វើ​ឱ្យកូនស្រី និង​កូនប្រសា​ឈានដល់​ការលែងលះគ្នា

តៃវ៉ាន់៖ ចាប់តាំងពី Babie Hsu លែងលះស្វាមីមក ជីវិតឯកជនរបស់តារាស្រីរូបនេះ មិនត្រូវបានលាតត្រដាងពីមូលហេតុនៃការបែកបាក់គ្នាឡើយ។ ក្រោយពីលែងលះបានរយៈពេលមិនបានប៉ុន្មានផង Babie បែរជាត្រលប់ទៅត្រូវរ៉ូវគ្នាជាមួយអតីតសង្សារចាស់ដែលជាស្នេហ៍គ្រាដំបូងរបស់នាងគឺ DJ Koo និងបានរៀបការជាមួយគ្នាជាផ្លូវការភ្លាមផងដែរ។

យ៉ាងណាមិញ បើតាមម្តាយរបស់ Babie បានឱ្យដឹងមូលហេតុនៃការបែកបាក់គ្នារបស់អ្នកទាំង២ដូច្នេះថា រវាងកូនស្រីគាត់ និងកូនប្រសា សុទ្ធតែជាមនុស្សឆេវឆាវដូចគ្នា ហើយ Xiaofei គឺជាមនុស្សដែលចង់បានការចាប់អារម្មណ៍ និងការយកចិត្តទុកដាក់ពីប្រពន្ធច្រើន ដែលនេះក៏ជាចំណែកមួយធ្វើឱ្យកូនស្រីគាត់មានអារម្មណ៍ថាហត់នឿយ។

ម្តាយរបស់ Babie បានបន្ថែមថា ទោះជាយ៉ាងណា កូនស្រីគាត់បានព្យាយាមធ្វើជាភរិយាល្អម្នាក់ហើយរយៈពេល ១០ឆ្នាំមកនេះ ប៉ុន្តែអ្នកទាំង២ មិនអាចបន្តដំណើររួមគ្នាទៀតឡើយ ដែលជាហេតុធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍ ត្រូវបញ្ចប់ទៅបែបនេះ។ តែទោះជាកូនស្រី និងកូនប្រសា បានលែងលះគ្នាក៏ពិតមែន ក៏ម្តាយរបស់ Babie នៅតែចាត់ទុកអតីតកូនប្រសារូបនេះដូចកូនប្រុសរបស់ខ្លួនដដែល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង